២ខែដើមឆ្នាំ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៣លានដុល្លារ កើនឡើង១៧ភាគរយ

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេល២ខែដើមឆ្នាំ២០២៥ កម្ពុជាទទួលបានប្រាក់ចំណូលចំនួន ១៣ ១៦៧ ៧៧៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ដល់ភ្ញៀវបរទេសចំនួន ២៧៩ ៦០៤នាក់។ ប្រាក់ចំណូលនេះ បានកើនឡើង ១៧ភាគរយ បើប្រៀបធៀបរយៈដូចគ្នានឹងឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។

តាមតួលេខរបស់គ្រឹះស្ថានអង្គរ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានទេសចរបរទេស ១៣៣ ៤៦៤នាក់បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូលចំនួន ៦ ២៦៤ ៣៩៨ដុល្លារ។ ក្រៅពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ កម្ពុជាទទួលបានប្រាក់ចំណូល ៤៨ ១៩៥ដុល្លារ ពីការលក់បណ្ណនៅប្រាសាទកោះកែរ ក្នុងកុម្ភៈខែ ឆ្នាំ២០២៥។ បើតាមគ្រឹះស្ថានអង្គរដដែល ប្រាក់ចំណូលចំនួន ៥៥៩ ២០៨ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា។

ជាមួយគ្នានេះ រយៈពេល២ខែដើមឆ្នាំ២០២៥  គ្រឹះស្ថានអង្គរ រកចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលា ចំនួន ៣៧ ១១០ដុល្លារ, ភ្នំក្បាលស្ពាន ១ ៦៩០ដុល្លារ និងចំណូលពីលក់សំបុត្រទូក ២៤០ ១៤៣ដុល្លារផងដែរ។

សារលិខិតថ្លែងអំណរគុណ ជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ព្រមទាំងបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ចូលរួមសម្រេចបាននូវសមិទ្ធផល និងស្នាដៃជាច្រើន ក្នុងវិស័យទេសចរណ៍ កាលពីឆ្នាំ២០២៤កន្លងទៅ ជាពិសេសរួមចំណែកធ្វើឱ្យសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយរលូន ស្របតាមរបៀបវារៈដែលបានគ្រោងទុក និងទទួលបានជោគជ័យគួរជាទីមោទនៈ ដែលនេះជាភាពជោគជ័យរបស់ មហាគ្រួសារវិស័យទេសចរណ៍៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print