អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ សន្និសីទ សារព័ត៌មាន នៃ កិច្ចប្រជុំ លើក ទី ៣ នៃ មហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេស ចិននីតិកាល ទី ១៤ នឹង ធ្វើ ឡើង នៅ វិមាន សភាប្រជាជនក្រុងប៉េកាំង នៅវេលា ម៉ោង ១៥ ថ្ងៃ ទី ៣ ខែ មីនាខាងមុខ ។
គេហទំព័រ «CCFR China state-controlled media » លោក Liu Jieyi អ្នកនាំពាក្យនៃ មហាសន្និបាត នឹងធ្វើបទបង្ហាញ អំពីស្ថានភាពពាក់ព័ន្ធនៃកិច្ចប្រជុំលើកនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ចិន និងបរទេស និងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននឹងធ្វើ ការ ផ្សាយបន្ត ផ្ទាល់អំពីសន្និសីទ សារព័ត៌មាន នេះ៕
...
ដោយ ៖ សិលា