កំណាត់ផ្លូវជាតិលេខ៦ (ថ្នល់កែង ខេត្ដកំពង់ចាម-អង្រ្គង ខេត្តសៀមរាប) គឺជាខ្សែផ្លូវដែលមានសក្តានុពលសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់អំពីអត្ថប្រយោជន៍ កំណាត់ផ្លូវជាតិលេខ៦ (ថ្នល់កែង ខេត្ដកំពង់ចាម-អង្រ្គង ខេត្តសៀមរាប) គឺជាខ្សែផ្លូវដែលមានសក្តានុពលសេដ្ឋកិច្ចជាតិ ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងរាជធានី-ខេត្តផ្សេងៗទៀត តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា តភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជួយសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ ពិសេសភ្ជាប់ទៅកាន់ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍លំដាប់កំពូលរបស់ប្រទេស។

ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមជម្រាបជូនថា កំណាត់ផ្លូវនេះ មានប្រវែងសរុប ២៤៨,៥៣ គីឡូម៉ែត្រ ក្រាលបេតុង កៅស៊ូ AC ចាប់ពីថ្នល់កែងខេត្ដកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប បានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print