ភ្នំពេញ ៖ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ មានសោភ័ណភាព សម្រួលការធ្វើដំណើរ ចូលរួមជំរុញការអភិវឌ្ឍកាន់តែប្រសើរ! ។ នេះជាការបង្ហោះពីផេក នៃក្រសួងសាធារណការនិងដឹកជញ្ជូន នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ។
ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ៖ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ២១ ត្រង់គីឡូម៉ែត្រលេខ ៥៨+២០០ ភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ភ្ជាប់ត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០ មានប្រវែង ៤១៥ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ។
ក្រសួងសាធារណការនិងដឹកជញ្ជូនលើកឡើងថា ៖ ស្ពាននេះបាននិងកំពុងផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ រួមទាំងតភ្ជាប់ទំនាក់ទំនង និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលរស់នៅយ៉ាងច្រើនកុះករនៅត្រើយខាងកើតនិងត្រើយខាងលិចទន្លេបាសាក់ឱ្យបានងាយស្រួល និងឆាប់រហ័ស៕ ដោយ ៖ សិលា
...