ខេត្តកំពង់ស្ពឺ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានឲ្យដឹងនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះថា មានក្មេងទំនើង២ក្រុមបានបើកម៉ូតូយកមួកសុវត្ថិភាព ដេញគប់ដាក់ គ្នា ទៅវិញទៅមក នៅ ចំណុចផ្លូវលេខ ១៤០ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រ ពាំ ងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួចបានបើកម៉ូតូគេចចេញពីកន្លែងកើតតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំង២ក្រុម មានគ្នា៨នាក់។
ការចុះឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃ ទី ២ ខែមីនា ឆ្នាំ២០២៥ ក្រុម ក្មេង ទំនើង ២ ក្រុម ដែល ដេញវាយគ្នា ពេញ ផ្លូវសាធារណៈបង្ក ឱ្យ ផ្អើល ដល់ អ្នក ស្រុក អ្នកភូមិត្រូវ បានកម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយ កម្លាំងសមត្ថកិច្ចនគរបាលត្រពាំាងគង បេីកការ
ស្រាវជ្រាវបន្ទាន់ រហូ តឈានទៅឃាត់ ខ្លួនក្រុមក្មេ ងទំនេី ង បានភ្លាមៗ ក្រោម បទបញ្ជា ណែនាំ ដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដ មសេនីយ៍ទោ ឃឹម សុកខៃ ស្នងកា រ នគរបាលខេត្ដកំ ព ង់ស្ពឺ ។ ក្មេងទំនើងសរុប ៨នាក់ចែកចេញជា២ ក្រុម មួយ ក្រុមមានគ្នា ៦នាក់ និងមួយក្រុម ទៀត មាន គ្នា ២ នាក់ ។
តាមការ បញ្ជាក់ ពី លោកវរសេនីយ៍ឯក ឃុត សុផល អធិការ នគរបាល សរុក ថា ការ ផ្ទុះ កំហឹងដាក់ គ្នានេះ ដោយ សារតែ មូលហេតុ មកពីក្រុមទី២ ដែល មាន គ្នា ២ នាក់ ខឹង ក្រុម ទី១ ដែល មាន គ្នា ៦នាក់ រោទិ៍័ម៉ូតូឌឺដងដាក់ ទើបបង្ក ឱ្យ កើត ជា ហិង្សា យក មួកសុវត្ថិភាពដេញគប់ គ្នា ទៅវិញ ទៅមក។
ក្មេងទំនើងក្រុមទី១ មាន អាយុ ពី ១៧ ដល់ ២១ ឆ្នាំ មាន ឈ្មោះ ខុន វិបុត្រ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិ គង្រុត ឃុំពាំងល្វា ស្រុកសាមគ្គីមុន្នីជ័យ, ឈ្មោះ ឡុង សំអូន ភេទប្រុស អាយុ ១៦ឆ្នាំ, ឈ្មោះ ឡុង តុលា ភេទប្រុស អាយុ ១៧ឆ្នាំ, ឈ្មោះ ឆន សុផាត ភេទប្រុស អាយុ ១៧ឆ្នាំ , ឈ្មោះ សួន រស្មី ហៅវី ភេទប្រុ ស អាយុ ១៦ឆ្នាំ និងឈ្មោះ សឿន វ៉ាន់ឌឿន ភេទប្រុស អាយុ ២១ឆ្នាំ។ ក្មេងទំនើងក្រុម ទីមួយ នេះ សមត្ថកិច្ចឃាត់នៅចំណុចរម្យណីយដ្ឋានម៉ុងឫទ្ធីសែនជ័យ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ។ ចំណែកក្មេងទំនើងក្រុមទី២មាន ឈ្មោះ ស៊ន បូរ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ និងឈ្មោះ ពៅលី បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ ចាប់ឃាត់ខ្លួន បាន នៅ ក្នុងបុរី ហាមមុន្នី ភូមិអូរក្រាំងអំបិល ស្រុកសំរោងទង ។
ប្រតិបត្តិបង្ក្រាបក្មេងទំនើងនេះសមត្ថកិច្ចដកហូត ម៉ូតូ ០៤គ្រឿង មនុស្ស ៨នាក់ និងមួកសុវត្ថិភាពចំនួន ០៣ ។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំងអស់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកសំរោងទង ដើម្បីកសាងសំណុំរឿង ប ឮញ្ជូនទៅ ការិយាល័យ ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ