អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលថ្មីៗកន្លងទៅនេះ សៀវភៅ«សម្រង់ស្នាដៃនិពន្ធផ្នែកសេដ្ឋកិច្ចរបស់លោក Xi Jinping »វគ្គទីមួយដែលចងក្រងដោយបណ្ឌិតសភាស្រាវជ្រាវប្រវតិ្តសាស្ត្រនិងឯកសារបក្សនៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារបោះពុម្ពផ្សាយឯកសារបក្សមជ្ឈិម និងចាយចែកនៅទូទាំងប្រទេសចិន។
គេហទំព័រ «CCFR China state-controlled media » ការបោះពុម្ភផ្សាយនិងចែកចាយសៀវភៅ«សម្រង់ស្នាដៃនិពន្ធផ្នែកសេដ្ឋកិច្ចរបស់លោក Xi Jinping »វគ្គទីមួយបាន ផ្តល់នូវឯកសារបង្រៀនប្រកបដោយកិត្យានុភាពសម្រាប់បក្សទាំងមូលនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិនសិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ជាពិសេសគឺគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ។ សៀវភៅនេះមានសារសំខាន់ចំពោះកម្មាភិបាលនិងមហាជនទាំងឡាយក្នុងការសិក្សានិងអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ក៏ដូចជាកិច្ចប្រជុំលើកទី២និងទី៣នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រកាន់ខ្ជាប់នូវទិសដៅការងារទូទៅដែលស្វែងរកការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ អនុវត្តយ៉ាងពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជំរុញយ៉ាងប្រាកដប្រជានូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាសាមគ្គីគ្នាតស៊ូប្រយុទ្ធ ដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕
ដោយ ៖ សិលា