ភ្នំពេញ ៖ បើតាមការបញ្ជាក់ពីលោក សៅ សុខា ប្រធាន FFC ថ្លែងក្នុងមហាសន្និបាត លើកទី១៩ កាលពីថ្ងៃទី១ មីនា ឆ្នាំ ២០២៥ នៅ សណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
សហព័ន្ធបាល់ទាត់កម្ពុជា (FFC) គ្រោងចំណាយថវិកា ៤,៤លានដុល្លារ សាងសង់ កីឡ ដ្ឋាន គោក ធ្លក និងទីស្នាក់ការរបស់ខ្លួន ដែលមានទីតាំងនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ត កណ្ដាល។ ការ សាង សង់ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ មាន ជំនួយពីសហព័ន្ធបាល់ទាត់ អន្ដរជាតិ (FIFA) និងគ្រោង បញ្ចប់នៅចុងឆ្នាំ២០២៦។
សូមបញ្ជាក់ថា ៖ សហព័ន្ធបាល់ទាត់កម្ពុជា (FFC) គ្រោងចំណាយថវិកា ៤,៤លានដុល្លារ សាងសង់ កីឡ ដ្ឋាន គោក ធ្លក និងទីស្នាក់ការរបស់ខ្លួន។
បច្ចុប្បន្ន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានទីស្នាក់ ការ នៅក្នុង ពហុកីឡដ្ឋានជាតិអូឡាំពិក ដែល ជាទីតាំង គ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់ នាយឧត្តមសេនីយ៍ សៅ សុខា ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធកីឡាថ្មីនេះ គឺ មិន មែន ជាការ ខ្ជះ ខ្ជាយថវិកាឡើយ ប៉ុន្តែជា ឆ្លើយតប នឹងចំនួនអ្នកទស្សនា និងគាំទ្រវិស័យ កីឡាបាល់ ទាត់ នៅ កម្ពុជា។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បាននិយាយថា៖«ការកសាងកីឡដ្ឋានថ្មីនេះ មិនមែនជាការ ខ្ជះខ្ជាយទេ ប៉ុន្ដែយើងរៀបចំឲ្យទៅជារចនាសម្ព័ន្ធ ឆ្លើយតបទៅនឹងចំនួនអ្នកចូលរួម ទស្ស នា ព្រោះការ ទស្សនាបាល់ទាត់ គឺជាការរកលុយ។ បើគ្មានអ្នកទស្សនាទេ ការប្រកួតរក លុយ មិនបានទេ ហើយបាល់ទាត់ ក៏មិនរីកចម្រើនដែរ។ បើគ្មានអ្នកគាំទ្រ អ្នកទាត់បាល់ ក៏គ្មាន កម្លាំងចិត្តទាត់ ដែរ។ ការកសាងកីឡដ្ឋាននេះ យើងមានកម្រិតក្រោម ១ម៉ឺនាក់ ក្រោម ៣ម៉ឺននាក់ និងក្រោម ៦ម៉ឺននាក់។»។
ពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាទីតាំងប្រកួតបាល់ទាត់ ជាតិ និងអន្ដរជាតិ ដែលមានស្ដង់ដារ និងទទួលស្គាល់ ពីស្ថាប័នអន្ដរជាតិ ដូចជា FIFA សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) និងសហព័ន្ធបាល់ទាត់អាស៊ាន (AFF) ហើយអាចឲ្យ កម្ពុជា មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតព្រឹត្តិការណ៍នានា។ ពហុកីឡដ្ឋាន ជាតិមរតកតេជោ អាចផ្ទុកអ្នកទស្សនា ៦ម៉ឺននាក់ ខណៈពហុកីឡដ្ឋានជាតិ អូឡាំពិក អាច ផ្ទុកអ្នកទស្សនាដល់ទៅ ៣ ម៉ឺននាក់។
ប្រធាន FFC បន្ថែមថា កីឡដ្ឋានគោកធ្លក នឹង សាងសង់ជា២ដំណាក់ កាល ដោយ ដំណាក់ កាល ដំបូង ការសាងសង់សម្រាប់ការផ្ទុកអ្នកទស្សនា ៤ ២០០នាក់ និង ដំណាក់កាលបន្ទាប់ សម្រាប់ចំនួនអ្នកទស្សនា ១២ ០០០ នាក់។
សូមជម្រាបថា ៖ ការសាងសង់ទាំង២ កា ល គ្រោងបញ្ចប់នៅ ចុង ឆ្នាំ២០២៦៕
ដោយ ៖ សិលា