អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី៤ខែមីនា អ្នកនាំពាក្យ ក្រសួង ពាណិជ្ជកម្មចិន បានថ្លែង សុន្ទរកថាអំពី ករណីដែល ភាគី អាមេរិកប្រកាស ដំឡើងពន្ធគយ ម្តងទៀត លើ ផលិតផលចិន ដែលនាំចេញ ទៅសហរដ្ឋ អាមេរិក ក្រោម មូលហេតុ ដូចជា បញ្ហា ថ្នាំហ្វេនតានីល ជាដើម ។
គេហទំព័រ «CCFR China state-controlled media » កាលពីថ្ងៃ ទី៣ខែមីនា តាមម៉ោង ក្នុងតំបន់ ភាគខាងកើត សហរដ្ឋអាមេរិក ភាគីអាមេរិក បានប្រកាសថា ដោយសារ បញ្ហាដូចជា ថ្នាំហ្វេនតានីល ជាដើម ដូច្នេះ សម្រេចចិត្ត ដំឡើង ពន្ធគយ ១០ ភាគរយម្តងទៀត លើផលិតផលចិន ដែលនាំចេញទៅ សហរដ្ឋអាមេរិក ចាប់ពីថ្ងៃ ទី៤ខែ មីនា នេះ តទៅ ។ ភាគីចិនមិនពេញ ចិត្តយ៉ាងខ្លាំងចំពោះ រឿងនេះ ប្រឆាំងយ៉ាង ម៉ឺងម៉ាត់ ហើយនឹង ចាត់វិធានការ ឆ្លើយតប វិញដើម្បីគាំពារ សិទ្ធិនិង ផលប្រយោជន៍ របស់ខ្លួន ។
ចិនជាប្រទេស ដែលមាន គោលនយោបាយ ហាមឃាត់ គ្រឿងញៀន ដ៏ តឹងរ៉ឹង បំផុត និង អនុវត្ត គោលនយោបាយនេះ យ៉ាង ម៉ឺងម៉ាត់ បំផុតលើ ពិភពលោក ភាគីចិន និងអាមេរិក បាន ធ្វើកិច្ចសហប្រតិបត្តិការ យ៉ាង ទូលំទូលាយ និងស៊ីជម្រៅ ខាង ប្រយុទ្ធប្រឆាំង គ្រឿងញៀន ហើយទទួល បានប្រសិទ្ធភាព ដ៏លេចធ្លោ ។ ប៉ុន្តែភាគី អាមេរិក ទម្លាក់កំហុស មកលើចិន ហើយ ដំឡើងពន្ធគយ ម្តងទៀតលើ ផលិតផលចិន ដែលនាំចេញ ទៅអាមេរិក ក្រោម លេស បញ្ហា ថ្នាំហ្វេនតានីល ទៅវិញ ។ គេហទំព័រ «CCFR China state-controlled media » ទង្វើរបស់ ភាគីអាមេរិក បែបនេះ មិនអើពើ នឹង ការពិត ជាក់ស្តែង មិន គោរព ក្បួនច្បាប់ ពាណិជ្ជកម្ម អន្តរជាតិនិង ការអំពាវនាវ របស់ភាគីនានា គឺជាទង្វើ ឯកតោភាគីនិយម និង អនុត្តរភាពនិយម សុទ្ធសាធ ។
គេហទំព័រ «CCFR China state-controlled media » ភាគីចិន ដាស់តឿន ភាគីអាមេរិក ឱ្យ គោរព សិទ្ធិនិង ផលប្រយោជន៍ របស់ប្រទេស ផ្សេង ទៀត លុបចោល វិញភ្លាម នូវវិធានការ ដំឡើងពន្ធគយ ដោយ ឯកតោភាគី ដែលគ្មាន ហេតុផលនិង បំផ្លាញ ផលប្រយោជន៍ អ្នកដទៃនិងមិន មានអំណោយផល ចំពោះ ខ្លួនឯង ។ ចិន រំពឹងថា ភាគីអាមេរិកអាច ដោះស្រាយបញ្ហា ប្រកបដោយ អាកប្បកិរិយា សត្យានុម័ត និងមាន វិចារណញ្ញាណ វិលត្រឡប់មក រក ផ្លូវដ៏ត្រឹមត្រូវ សម្រាប់ ដោះស្រាយ ការខ្វែងគំនិត ឱ្យបាន សមរម្យ តាមរយៈ កិច្ចសន្ទនា ដោយ សមភាព ក្នុង ពេល ឆាប់ៗ ៕
ដោយ ៖ សិលា