កម្លាំងនគរបាលខេត្តបន្ទាយមានជ័យឃាត់អ្នកបើកបរចំនួន៤៩នាក់រថយន្តធុនធំចំនួន៤៩គ្រឿង យកមកទៅធ្វើតេស្តរកសារធាតុញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ តៃកុងរថយន្តធុនធំចំនួនធុនធំចំនួន៤៩នាក់និងរថយន្តចំនួន៤៩គ្រឿង យកមកទៅធ្វើតេស្តរកសារធាតុញៀន ហើយការឃាត់នោះនៅតាមដងផ្លូវជាតិលេខ៥ ស្ថិតនៅភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបុរីនាថ្ងៃទី៤មីនា ឆ្នាំ២០២៥ នេះ។ ការឃាតត្រួតពិនិត្យនេះអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងផែនការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបើកប្រតិបត្តិការត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម លើអ្នកបើកបររថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលយើង បានឃាត់រថយន្តធុនធំចំនួន៤៩គ្រឿង និងអ្នកបើកចរចំនួន៤៩នាក់ យកមកត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម ជាលទ្ធផលបានបង្ហាញអវិជ្ជមាន គ្មានសារធាតុញៀនចំពោះតៃកុងរថយន្តនោះឡើយ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print