ភ្នំពេញ ៖ កម្លាំងនគរបាលបានបញ្ជូនខ្លួនជនសង្ស័យ០៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹលថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៥ ក្រោយធ្វើសកម្មភាពប្រើប្រាស់ហិង្សា ធាក់ប្លន់យកម៉ូតូបានសម្រេច ចំនួន១៣ករណីក្នុងភូមិសាស្រ្ត ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ០២រសៀលថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុ ជនសង្ស័យទាំង០៥នាក់មានឈ្មោះ ៖
១-ឈ្មោះ វ៉ិច វុធ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ បន្ទប់ជួល ទួលពង្រ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៏សែនជ័យ
២-ឈ្មោះ ផល រិន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ
ស្នាក់នៅ ឃុំ ស្វាយស ស្រុកក្រគរ ខេត្តពោធិ៏សាត់
៣-ឈ្មោះ គង់ វិឆ័យ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ឃុំល្វា ភូមិបឹងស្នោរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង
៤- ឈ្មោះ គា សុខជា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិខ្លាក្រពើ ស្រុកក្រគរ ខេត្តពោធិ៏សាត់
៥- ឈ្មោះ ហុង វ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ បន្ទប់ជួល ទួលពង្រ សង្កាត់ចោមចៅ០១ ខណ្ឌពោធិ៏សែនជ័យ ។
បើតាមការបញ្ជាក់ពីលោកវរេសនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានអោយដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ ស្រាវជ្រាវបង្រ្កាបជនសង្ស័យ០៥នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្ម ធាក់ប្លន់យកម៉ូតូ បានសម្រេចចំនួន១៣ករណី ក្នុងនោះរួមមាន ខណ្ឌដង្កោចំនួន ០៥ករណី , ខណ្ឌកំបូលចំនួន ០៥ករណី , ខណ្ឌព្រែកព្នៅចំនួន ០១ករណី , ខណ្ឌពោធិ៍សែនជ័យចំនួន ០២ ករណី នឹងដកហូតបានវត្ថុតាងម៉ូតូម៉ាក Suzuki Nex Crossover ពណ៏ខ្មៅលាយក្រហម ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1KB-0300 ២-ម៉ូតូម៉ាក Honda Dream C125 ពណ៏សខ្មៅ ស៊េរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KV-7137 ៣-ម៉ូតូម៉ាក Suzuki Nex ពណ៌ ស លឿង ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ពោធិ៍សាត់ 1M-8707 ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕ ដោយ៖ រ៉ារ៉ា