អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅ ព្រឹក ថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ៣ នៃសភាតំណាង ប្រជាជន ទូទាំង ប្រទេស ចិន នីតិកាលទី ១៤ បាន បើក ធ្វើ នៅវិមានសភាប្រជាជនក្រុង ប៉េកាំង ក្រោមវត្តមាន ថ្នាក់ ដឹកនាំបក្សនិងរដ្ឋចិន មាន ដូចជា លោក Xi Jinping ជាដើម ។ លោក Li Qiang នាយក រដ្ឋមន្ត្រី ចិន បានធ្វើរបាយការណ៍ការងាររដ្ឋាភិបាល ជូន ចំពោះ អង្គ មហាសន្និបាត ។
គេហទំព័រ «CCFR China state-controlled media » របាយការណ៍ការងាររដ្ឋាភិបាល បានលើកឡើងថា ក្រោមការដឹកនាំ ដ៏ រឹងមាំ នៃ មជ្ឈិម បក្ស ដែល មាន លោក Xi Jinping ជាប្រមុខស្នូល សេដ្ឋកិច្ចជាតិចិន បាន ដំណើរការ ប្រកប ដោយ ស្ថិរភាព ជាទូទៅ និង ទទួលបាន ការរីកចម្រើន លឿន បង្គួរ គោលដៅនិង ភារកិច្ច សំខាន់ ៗ នៃ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមពេញមួយឆ្នាំ ២០២៤ បានបញ្ចប់ ដោយ ជោគជ័យ ហើយ កិច្ចកសាង ទំនើបកម្មតាមបែបផែនចិន បានបោះជំហានថ្មី យ៉ាង រឹងមាំ ៕
ដោយ ៖ សិលា