ប្រតិភូគណៈមេធាវី ជប៉ុន កោតសរសើរយ៉ាងខ្លាំងដល់ លោកឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ ដែលបានធ្វើការកំណែទម្រង់វិស័យយុត្តិធម៌ និងបង្កើនការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅរយៈពេលចុងក្រោយនេះ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបានការចាត់តាំងពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឲ្យលោកស្រី Yoshiko Homma និងលោក Naoshi Sato ព្រមទាំងសហការី តំណាងឲ្យគណៈមេធាវី នៃប្រទេសជប៉ុន (JFBA) ចូលជួបសម្ដែងការគួរសម នៅសាលប្រជុំក្រសួងយុត្តធម៌​ កាលពីរសៀលម្សិលមិញនេះ​។ ដោយមានការចូលរួមពីសំណាក់ លោកប្រធាននាយកដ្ឋានអាជ្ញាសាលា លោកស្រីប្រធាននាយកដ្ឋានក្រឡាបញ្ជី និងជំនួយការ សរុប១០រូប។

ក្នុងកិច្ចជំនួបនេះ ប្រតិភូ JFBA បានកោតសរសើរយ៉ាងខ្លាំងដល់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានធ្វើការកំណែទម្រង់វិស័យយុត្តិធម៌ និងបង្កើនការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅរយៈពេលចុងក្រោយនេះ ។

នាឱកាស​នោះ​ដែរលោក សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌​ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅដល់ គណៈមេធាវី និងអង្គការJICA នៃប្រទេសជប៉ុន ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងជំនួយផ្នែកច្បាប់នានា ដល់ក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។

...

គួរបញ្ជាក់ថា​ ក្នុងកិច្ចជំនួបបានបញ្ចប់ដោយភាពរីករាយ និងស្និតស្នាលយ៉ាងក្រៃលែង៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print