អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅ ព្រឹក ថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ៣ នៃសភាតំណាង ប្រជាជន ទូទាំង ប្រទេស ចិន នីតិកាលទី ១៤ បាន បើក ធ្វើ នៅវិមានសភាប្រជាជនក្រុង ប៉េកាំង ក្រោមវត្តមាន ថ្នាក់ ដឹកនាំបក្សនិងរដ្ឋចិន មាន ដូចជា លោក Xi Jinping ជាដើម ។ លោក Li Qiang នាយក រដ្ឋមន្ត្រី ចិន បានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូន ចំពោះ អង្គ មហាសន្និបាត ។
គេហទំព័រ «CCFR China state-controlled media » របាយការណ៍ បានចង្អុលបង្ហាញថា និន្នាការ អភិវឌ្ឍន៍ ដោយ ស្ថិរភាព ត្រូវបានពង្រឹង និង បន្ត រហូត ដល់ បច្ចុប្បន្ន នេះ ។ ទំហំសេដ្ឋកិច្ច របស់ចិន ត្រូវ បាន ពង្រីកជាលំដាប់ ផលិតផល ក្នុង ស្រុក សរុប (GDP) របស់ចិន ប្រចាំឆ្នាំ ២០២៤ មានចំនួន ១៣៤,៩ ទ្រីលាន យាន់ ប្រាក់ចិន ដែល កើន ឡើង ៥ ភាគរយ ៕
...
ដោយ ៖ សិលា