ចាប់ខ្លួនឈ្មួញរកស៊ីទិញ.លក់ដីធ្លីម្នាក់បញ្ជូនទៅតុលាការ ករណីប្រើប្រាស់សែកស្អុយប្រមាណជាង៣ លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ សមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០ ២៥ នេះ បានចាប់បញ្ជូនខ្លួនឈ្មួញរកស៊ីទិញ.លក់ដីធ្នី ម្នាក់បញ្ជូ នទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពាក់ពីបទ.មិនបំពេញកាត ព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) សែកស្អុយប្រមាណជាង ៣លានដុល្លារអាមេរិក ។

ជនសង្ស័យមានឈ្មោះ ជុំ លីវណ្ណារិទ្ធិ ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ ទិញលក់ដីធ្លី មានអាសយដ្ឋាននៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ការចាប់បញ្ជូនខ្លួនឈ្មួញរកស៊ីទិញលក់ដីធ្លីខាងលើនេះត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០២៤ ឈ្មោះ ជុំ លីវណ្ណារិទ្ធិ បានទទួលយកប្រាក់ពីឈ្មោះ ផាង វិសាល ចំនួន ៦លាន ៦សែនដុល្លារអាមេរិក ដើម្បីយកទៅរត់ការទិញដីមួយកន្លែងទំហ៊ុំ ៥៨ ០០០ ម៉ែត្រការ៉េ ស្ថិតនៅផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មិនបានសម្រេច) ។

ក្រោយមកជនសង្ស័យឈ្មោះ ជុំ លីវណ្ណារិទ្ធិ បានឯកភាពប្រគល់ប្រាក់ថ្លៃទិញដីមួយចំនួនឲ្យទៅដើមបណ្តឹងវិញ នៅខ្វះ ៣លាន ៤សែន ហាសិបម៉ឺនដុល្លារអាមេរិកទៀត ។ ខណៈពេលនោះជន សង្ស័យបានចេញមូលប្បទានប័ត្រចំនួន ៣ សន្លឹកស្មើទឹកប្រាក់ប្រមាណជាង៣ លានដុល្លារអាមេរិឲ្យទៅដើមបណ្តឹងវិញ ។ លុះដល់ថ្ងៃកំណត់ជនរងគ្រោះបានយកមូលប្បទានប័ត្រនោះទៅបើកប្រាក់ពីធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រទាំង៣ សន្លឹកនោះគ្មានសាច់ប្រាក់ទេ ពោលគឺសែកស្អុយ ។

...

បន្ទាប់ពីដឹងថាសែក៣ សន្តឹកនោះជាសែកស្អុយគ្មានសាច់ប្រាក់ ជនរងគ្រោះបានទាក់ទងទៅជនសង្ស័យ ដើម្បីជួបគ្នារកដំណោះស្រាយក្រៅប្រពន្ធតុលាការជាច្រើនលើក ផ្ទុយទៅវិញជនសង្ស័យបានគេចវេសពីបំណុល ថែមទាំងបិទការទំនាក់ទំនងគេចរហូត ។ ហេតុដូច្នោះជនរងគ្រោះសម្រេចចិត្តប្តឹងសមត្តកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print