ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ២ករណីក្នុងស្រុកកំពង់សៀម

ចែករំលែក៖

ខេត្តកំពង់ចាម÷ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥បានបង្ក្រាបបទល្មើសជលផល២ករណី រូបអូនវត្ថុតាំងមួយចំនួន នៅចំណុចបឹងអញ្ចាញ ឃុំវិហារធំស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មន្ត្រីជលផលបានឲ្យដឹងថា ប្រតិបត្តិការនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ និងសហគមន៍នេសាទវិហារធំ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ទើបកម្លាំងចម្រុះ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណី ដោយ កម្លាំងសមត្ថកិច្ចបានរកឃើញ  -ឧករណ៍លូស្បៃមុងចំនួន ០៦មាត់ -របាំងស្បៃមុងប្រវែង ១៨០ម៉ែត្រ -បង្គោលចម្រឹងចំនួន ៩០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ០៦គីឡូក្រាម នៅចំណុចមុខកោះសំពៅ ឃុំវិហារធំស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ករណីទី២ រកឃើញ -ឧករណ៍លូស្បៃមុងចំនួន ០៤មាត់-របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៦៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ០៣គីឡូក្រាម នៅចំណុចបឹងអញ្ចាញ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print