ក្រសួងការបរទេសចិន៖ ចិនមានឆន្ទៈពួតដៃគ្នាជាមួយបណ្តាភាគីនានា ដើម្បីជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នានៃអរិយធម៌សកល

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី៥ខែមីនា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនមានឆន្ទៈរួមសហការជាមួយបណ្តាភាគីនានា ដើម្បីជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នានៃអរិយធម៌សកល

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃដដែល មានអ្នកសារព័ត៌មានបានសួរថា៖ កាលពីថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២៤ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្តស្តីពីការបង្កើតទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ដែលលើកឡើងដោយប្រទេសចិន។ ពេលថ្មីៗនេះ លេខាធិការដ្ឋានអង្គការសហប្រជាជាតិបានបង្កើតគេហទំព័រពិសេសមួយ(ជាភាសាអង់គ្លេស) អំពីទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?
គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បានថ្លែងថា សេចក្តីសម្រេចចិត្តស្តីពីការបង្កើតទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ដែលលើកឡើងដោយប្រទេសចិនត្រូវបានអនុម័តជាឯកច្ឆន្ទក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នេះគឺជាការអនុវត្តដោយជោគជ័យរបស់ភាគីចិនដើម្បីអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិនXi Jinping ។ ក្នុងនាមជារដ្ឋផ្តួចផ្តើមគំនិត ប្រទេសចិនមានឆន្ទៈធ្វើការជាមួយបណ្តាភាគីនានា ដើម្បីអនុវត្តយ៉ាងសកម្មនូវស្មារតីនៃសេចក្តីសម្រេចចិត្តនេះ ធ្វើសកម្មភាពអបអរសាទរដ៏សំបូរបែបនិងធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print