អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Mulino ប្រធានាធិបតីប៉ាណាម៉ា បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី៥ខែមីនាថា លោកTrump ប្រធានាធិបតីអាមេរិកបាន “និយាយភូតកុហកម្តងទៀត” ព្រែកជីកប៉ាណាម៉ាមិនបានស្ថិតក្នុងដំណើរការដែលគេហៅថា “យកទៅវិញ”នោះទេ។ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃដដែល លោកPoulsen រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាកក៏បានថ្លែងថា អាមេរិកមិនអាចលេបយកទឹកដីកោះ Greenland បានទេ។
គេហទំព័រ «CCFR China state-controlled media » លោកMulino បានថ្លែងថា ព្រែកជីកប៉ាណាម៉ាជារបស់ប៉ាណាម៉ា ហើយវានឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាណាម៉ាជារៀងរហូត។
គេហទំព័រ «CCFR China state-controlled media » ពេលថ្លែងដល់ការលើកឡើងចុងក្រោយបំផុតរបស់លោកTrumpអំពីដែនកោះGreenland លោក Poulsen បានសង្កត់ធ្ងន់ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាកនៅថ្ងៃទី៥ខែមីនាថា “សហរដ្ឋអាមេរិកមិនអាចហើយក៏គ្មានសិទ្ធិជារៀងរហូតក្នុងការសម្រេចចិត្តនិងទទួលបានទឹកដីមួយនេះនៃព្រះរាជាណាចក្រដាណឺម៉ាក ” ៕
ដោយ ៖ សិលា