សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជានាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការវិនិយោគ និងកំណើនពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ាន និងពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជានាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការវិនិយោគ និងកំណើនពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ាន និងពិភពលោក ហើយមួយវិញទៀត កិច្ចប្រជុំនេះក៏ជាកតាលិករមួយ សម្រាប់ជំរុញនូវវឌ្ឍនភាពជាក់ស្តែងក្នុងតំបន់ផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជា ឆ្នាំ២០២៥ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ នៅ សណ្ឋាគារ សូហ្វីតែលភ្នំពេញ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា ៖ កិច្ចប្រជុំកំពូលនាថ្ងៃនេះ មិនត្រឹមតែវេទិការសម្រាប់ការពិភាក្សា ប៉ុណ្ណោះទេ ប៉ុន្តែវាជាកតាលិករ សម្រាប់ ជំរុញវឌ្ឍនភាពជាក់ស្តែងផងដែរ ពោលគឺជាមូលបទសម្រាប់ជំរុញការតភ្ជាប់តំបន់អាស៊ាន មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម ដោយបានគូសរំលេចយ៉ាងល្អឥតខ្ចោះនូវ បំណង ក្នុង ការបង្កើតសហគមន៍អាស៊ាន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ជាដើមនោះ។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា តំបន់អាស៊ានបានវិវត្ត ខ្លួនទៅជានិមិត្តរូបនៃស្ថេរភាព វិបុលភាពដោយមានសក្តានុពលដ៏សំខាន់ ដែល អាច ឆ្លុះបញ្ចាំង តាមរយៈ សេដ្ឋកិច្ចធំលំដាប់ទី៥ ក្នុងពិភពលោក។
សម្តេចធិបតី បានបន្ថែមទៀតថា តំបន់អាស៊ានមានបរិយាកាសគួរឲ្យទាក់ទាញជាមួយនឹងជីវភាព សេដ្ឋកិច្ចដ៏រឹងមាំ ជាមួយការប្តេជ្ញាចិត្តយ៉ាងម៉ុតមាំ ចំពោះភាពជាដៃគូសំខាន់ៗ ជាច្រើនទៀត។ សម្តេចធិបតី បានលើកឡើងទៀតថា វឌ្ឍនភាពរបស់យើង(អាស៊ាន)ត្រូវបានគាំទ្រដោយ ពាណិជ្ជកម្មរឹងមាំ ទាំងក្នុងតំបន់ និងក្រៅ តំបន់អាស៊ាន និងបរិយាកាស អំណោយផល ដល់ ការវិនិយោគ បានធ្វើឲ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលជាយុទ្ធសាស្រ្តសម្រាប់លំហូរមូលធន ពិភពលោក រួមទាំងបានក្លាយជាកន្លែងសហការ ដ៏មានតម្លៃផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងបានវគ្គផ្គូផ្គងធុរកិច្ច (Business Matching Sessions) ដែលនឹងបង្កើតកាលានុវត្តភាពដ៏មានតម្លៃជាច្រើនរវាងធុរកិច្ច និងធុរកិច្ច (B2B) និង កិច្ចប្រជុំរវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច (Government-to-Business Meetings) ដែលនឹងជំរុញការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការរបស់យើង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន បានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាព ដោយមានសក្ដានុពលដ៏សម្បើម ដែលអាចឆ្លុះបញ្ចាំង តាមរយៈឋានៈជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៥ ក្នុងពិភពលោក ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ តំបន់អាស៊ាន មានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ ជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ និង ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់ ។ ដំណើរប្រកបដោយជោគជ័យរបស់តំបន់អាស៊ាន លើទិដ្ឋភាព
ភាពជាដៃគូសេដ្ឋកិច្ច បានស្តែងឡើងតាមរយៈបណ្តាញគ្រប់ជ្រុងជ្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយនឹងប្រទេសមានអំណាចសេដ្ឋកិច្ចសំខាន់ៗ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ៖ តម្លៃ និងភាពជោគជ័យរបស់យើង គឺផ្អែកលើពហុភាគីនិយម និងកុងសង់ស៊ីស (Consensus) ។ ជាមួយនឹងបាវចនា «ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, សហគមន៍មួយ», រដ្ឋជាសមាជិកទាំងអស់, បូករួមទាំងកម្ពុជា, បានប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ដើម្បីនាំមកនូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ពិតប្រាកដ សម្រាប់សហគមន៍របស់យើងទាំងមូល ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print