ប្រធានNOCCកម្ពុជា ជួបជាមួយប្រធាន គណៈកម្មការកីឡាតេក្វាន់ដូ ITF អាស៊ី

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ខែកក្កដាឆ្នាំ២០១៥ កន្លងទៅ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធាន ​ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជួបសំដែងការគូសមជាមួយ លោក Kim Kyong Ho ប្រធានគណៈកម្មការ កីឡាតេក្វាន់ដូ ITF អាស៊ី ដែលទើបឡើងកាន់តំណែងថ្មី និងជាប្រធានគណៈកម្មាធិការ កីឡាតេក្វាន់ដូ ITF កូរ៉េខាងជើងនៅទីស្នាក់NOCC ។

ក្រោយជំនួបពិភាក្សាការងារ រវាង លោករដ្ឋមន្ត្រី ថោង ខុន និងលោក Kim Kyong Ho ប្រធានគណៈ កម្មការ កីឡាតេក្វាន់ដូ ITFអាស៊ីរួច លោកវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែង ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបសវនាការ រវាងថ្នាក់ដឹកនាំកីឡាកម្ពុជានិងថ្នាក់ដឹកនាំកីឡា តេក្វាន់ដូITF អាស៊ី។

លោកបានបន្តទៀតថា: ប្រធានបទសំខាន់គឺផ្តោតទៅលើបញ្ហា មួយចំនួន ដែលប្រធាន គណៈកម្មការកីឡាតេក្វាន់ដូ ITF អាស៊ី ចង់ធ្វើការពង្រឹងខ្លះៗនៅតាមបណ្តាប្រទេសជាសមាជិក ជាពិសេស​កីឡាតេក្វាន់ដូITF កម្ពុជាដែលកំពុង មានសក្តានុពល ដោយធ្លាប់ដណ្តើមបានមេដាយមាសថ្នាក់ពិភពលោក ថ្នាក់តំបន់និងថ្នាក់អាស៊ីអាគ្នេយ៍ផងនោះ។

​ លោកវ៉ាត់ ចំរើន បានបន្តទៀតថា ក្នុងដំណើរទស្សនៈកិច្ចរយៈពេលខ្លីនៅប្រទេសកម្ពុជា របស់លោក Kim Kyong Ho ដើម្បីបានពង្រឹងកិច្ចសហប្រតិបត្តិការណ៍ ជាមួយថ្នាក់ដឹកនាំកីឡាកម្ពុជា និងថ្នាក់ដឹកនាំ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ហើយលោកនិងបន្តដំណើរទៅកាន់ប្រទេសចំនួនផងទៀត។
​
នៅក្នុងជំនួបពិភាក្សា ខាងលើនេះដែរ លោក លោក Kim Kyong Ho ប្រធានគណៈ កម្មការ កីឡាតេក្វាន់ដូ ITF អាស៊ី បានសន្យាថា និងផ្តល់សិទ្ធិឲ្យប្រទេសកម្ពុជា រៀបចំនូវព្រឹត្តិការណ៍ ប្រកួតកីឡាតេក្វាន់ដូ ITF កម្រិត ជើងឯកអាស៊ីអាគ្នេយ៍ នាឆ្នាំ២០១៧ ចំពោះការផ្តល់ជួននេះ លោកថោង ខុន ក៏បានទទួលយកនិងឯកភាពគ្នា សហការធ្វើយ៉ាង រៀបចំកម្មវិធីប្រកួតនេះឲ្យបានល្អប្រសើរឡើងក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

​ទន្ទឹមនឹងការសន្យារបស់ប្រធានគណៈកម្មការកីឡាតេក្វានដូ ITF អាស៊ីខាងលើនេះដែរ លោក ថោង ខុន ក៏បានស្នើ ឲ្យភាគីខាង សហព័ន្ធកីឡាតេក្វាន់ដូ ITFកូរ៉េខាងជើង ផ្តល់ឱកាស ឲ្យ កីឡាករ កីឡាការិនីកម្ពុជា និងកូរ៉េ បានផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បី ទៅហ្វឹកហាត់នៅប្រទេសកូរ៉េ ខាងជើង ហើយកីឡាករកីឡាការិនីកូរ៉េ ក៏អាចមកហ្វឹកហាត់នៅកម្ពុជាវិញ ជាផ្លាស់ប្តូរបទពិសោធន៍យ៉ាងសំខាន់។ ម្យ៉ាងវិញទៀតកម្ពុជា បច្ចុប្បន្ន ក៏មានគ្រូបង្វឹកជនជាតិកូរ៉េម្នាក់ ដែលមានជំនាញពិតប្រកដ កម្រិតថ្នាក់ ម៉ាស្ទើម្នាក់ផងដែរ៕

20150702-191041.jpg

20150702-191056.jpg

20150702-191033.jpg

...

20150702-191046.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print