ភ្នំពេញ:កាលពីវេលាម៉ោង៤រសៀលថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៥ លោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ និងជាអភិបាលរងខណ្ឌ បានអញ្ជើញទៅសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ២៥ គ្រួសារ ស្ថិតនៅភូមិ-សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅក្នុងឪកាសនោះដែរលោក លីសាវេត អភិបាល នៃគណៈអភិបាលខណ្ឌនិងជាប្រធានកិត្តិយសគណៈកម្មធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ បានមានមតិធ្វើការផ្តាំផ្ញើរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ថា ទោះបីជាសម្តេចប្រធានមិនបានអញ្ជើញមកផ្ទាល់ក៍ដោយក៍លោកតែងតែគិតគួរពីសុខទុក្ខរបស់បងប្អូនជានិច្ច ដូចជាពាក្យស្លោករបស់កាកបាទក្រហមកម្ពុជាបានលើកឡើងថា ទីណាមានទុក្ខលំបាករបស់ប្រជាពលរដ្ឋទីនោះតែងតែមានកាកបាទក្រហមកម្ពុជាជានិច្ច។
លោក លីសាវេត អភិបាលខណ្ឌសែនសុខ បានបន្តទៀតថា ថ្វីបើអំណោយទាំងនេះតិចតួចក៍ពិតមែនតែអាចជួយដោះទុក្ខលំបាករបស់បងប្អូនបានមួយគ្រាដែរ។ លោកក៍បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានមកទទួលអំណោយទាំងនោះថាសូមបងប្អូនខិតខំប្រកបការងារប្រចាំថ្ងៃបន្ថែមទៀតដើម្បីបានប្រាក់យកមកផ្គត់ផ្គង់ក្នុងគ្រួសាររបស់បងប្អូនអោយមានជីវភាពធូធាជាងមុន។
អំណោយដែលយកទៅចែកជួនក្នុងមួយគ្រួសារទទួលបាននូវ អង្ករ25គឺឡូក្រាម មីមួយកេស ត្រីខ10កំប៉ុង ឃីត(សារុង1ក្រមា1 មុង1 ភួយ1) និង ក្នុងនាមលោកជាប្រធានកិត្តិយសគណៈកម្មធិការអនុសាខាកាកបាទក្រហមខណ្ឌ ក៏បានឧបត្ថម្ភថវិកា ក្នុងមួយគ្រួសារ ១០០០០ រៀល ផងដែរ ។
អនុសាខាកាកបាទក្រហមខណ្ឌសែនសុខនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនពលរដ្ឋក្រីក្រចំនួន25គ្រួសារនៅសង្កាត់ឃ្មួញ
...