បុរសម្នាក់មានទំនាស់ជាមួយមិត្តស្រី បានគិតខ្លីសម្រេចចិត្តចង កសម្លាប់ខ្លួននៅបន្ទប់ជួលជាន់ទី០៣

ចែករំលែក៖

​ ភ្នំពេញ៖ បុរសជាបុគ្គលិកសណ្ឋាគារម្នាក់បានចងកសម្លាប់ខ្លួននៅនឹងបន្ទប់ជួលរបស់ខ្លួនបន្ទាប់ពីមានទំនាស់គ្នាជាមួយមិត្តស្រីកាលពីល្ងាច។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥នៅចំណុចបន្ទប់ជួលលេខ១ ផ្ទះលេខ៣០៧ ផ្លូវបេតុង ភូមិទួលថ្ងាន សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បុរសដែលគិតខ្លី ឈ្មោះ ណយ ណែត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ ទីលំនៅភូមិស្រែពោធិ៍ ឃុំស្រែណយ ស្រុកវ៉ារិន ខេត្តសៀមរាប ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។

តាមសមត្ថកិច្ចឲ្យដឹងថាបុរសរូបនោះបានចងកសម្លាប់ខ្លួននិងខ្សែភ្លើងសាកទូរស័ព្ទជាប់ទៅនឹងចម្រឹងបង្អួចបន្ទប់ជួល។ការចង កសម្លាប់ខ្លួននេះបន្ទាប់ពីបុរសរូបនោះមានទំនាស់គ្នាជាមួយស្រីស្នេហ៍កាលពីល្ងាចដែលសង្ស័យរឿងប្រចណ្ឌ។លុះព្រឹកឡើងក៏មានការភ្ញាក់ផ្អើលប្រទះឃើញបុរសរូបនោះចងក៏សម្លាប់ខ្លួនតែម្ដង។
​ យោងតាមប្រភពពីស្រ្តីជាមិត្តស្រីរបស់ជនរងគ្រោះដែលស្នាក់នៅបន្ទប់ក្បែរគ្នាបានឲ្យដឹងថា  នៅល្ងាចថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៥ ខ្លួននឹង្សាបានឈ្លោះប្រកែកគ្នា។ នៅព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥ ដោយពុំឃើញសង្សារបស់ខ្លួនភ្ញាក់ដើម្បីទៅធ្វើការជាមួយគ្នា ។ក៏បានទៅគោះទ្វារបន្ទប់បុរសជាសង្សាររបស់ខ្លួនពុំឮសំឡេងឆ្លើយហើយបន្ទប់ដាក់គន្លឹះពីក្នុងក៏បានអើតមើលតាមបង្អួចឃើញមិត្តប្រុសរបស់ខ្លួនចង ក ជាប់នឹងបង្អួច ហើយក៏បានទៅប្រាប់ម្ចាស់ផ្ទះនាំគ្នាគាស់បន្ទប់គោលបំណងប្រុងសង្គ្រោះតែស្លាប់បាត់ទៅហើយ។

...

សមត្ថកិច្ចជំនាញក៍បានចុះទៅត្រួតពិនិត្យសព។តាមការត្រួតពិនិត្យ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយ ចង ក ធ្វើអត្តឃាត។សពបន្ទាប់ពីត្រួតពិនិត្យសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print