ជនសង្ស័យម្នាក់ប៉ុនប៉ងកាច់សោ.កម៉ូតូម្ចាស់ទាន់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លាបន្ទាប់ពីរូបគេប៉ុនប៉ងលួចម៉ូតូមិនបានសម្រេច កាលពីម៉ោង១និង៤០នាទីរសៀលថ្ងៃទី១៩ សីហា ឆ្នាំ២០១៦ ក្នុងផ្ទះសំណាក់មនោរម្យរីករាយ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ហម ពៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យនិងមានស្រុកកំណើតភូមិឈ្នេះជ័យលើ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ចំណែកជនរងគ្រោះឈ្មោះ ភីន ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលសង្កាត់បឹងសាឡាងខណ្ឌទួលគោក និងមានស្រុកកំណើតភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទេ ខេត្តព្រៃវែង។

ប្រភពបន្តថា នៅមុនកើតហេតុគាត់បានជិះម៉ូតូរបស់គាតម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខៀវ សេរី២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FR-1349 ចូលទៅដេកក្នុងផ្ទះសំណាក់ខាងលើរហូតដល់ ម៉ោង១និង៤០នាទីរសៀលគាត់ចុះមកវិញស្រាប់តែឃើញជនសង្ស័យអង្គុយលើម៉ូតូរបស់គាត់ពេលនោះគាត់បានយកកូនសោរម៉ូតូមកចាក់ស្រាប់តែឃើញគ្រាប់សោបែកខ្ទេចអស់ក៏ចាប់ជនខាងលើឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាមានបំណងកាច់សោ.កម៉ូតូនោះពិតមែនតែត្រូវម្ចាស់គេទាន់ក៏ចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនីតិវិធី៕

2 3 4 1

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print