ខេត្តព្រះសីនុ៖ រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។
លោកបានមានប្រសាសន៍ថា សូមឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកនេសាទ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលមកកំសាន្ត ក្នុងខេត្តព្រះសីហនុទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព រួមទាំងយកចិត្តទុកដាក់ពាក់អាវពោងសុវត្តិភាពគ្រប់ៗគ្នាក្នុងការធ្វើដំណើរលើផ្ទៃសមុទ្រផងដែរ ។
ដោយសារតែប៉ុន្មានថ្ងៃនេះ អាកាសធាតុខ្យល់ធ្លាក់ខ្លាំង និងរលកធំៗ នៅតាមតំបន់ឆ្នេរមួយចំនួន ក្នុងខេត្តព្រះសីហនុ កម្លាំងអូប័រទីបញ្ជាការជួរមុខចំនួន១២រូប និងអូប័រ(RHIB)ល្បឿនលឿនចំនួន០២គ្រឿង ក៏បានត្រៀមរួចជាស្រេច សម្រាប់២៤ម៉ោង/២៤ម៉ោង ក្នុងការត្រៀមជួយសង្គ្រោះផងដែរ។
ក្នុងនោះដែរលោកថែមទាំងឲ្យបងប្អូនមានជួបគ្រោះអាសន្នផ្សេងៗសូមធ្វើការទំនាក់ទំនងព័ត៌មានលើផ្ទៃសមុទ្រ ទូរស័ព្ទលេខ 087 46 5555/088 5678 515 ៕
ដោយ៖ សុខ ខេមរា