លោកប្រធានាធិបតី Trump ចង់ចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយអុី​រ៉ង់

ចែករំលែក៖

កាលពីថ្ងៃទី៧ ខែមីនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងក្តីសង្ឃឹមថា អុីរ៉ង់នឹងយល់ព្រមចរចាកិច្ចព្រមព្រៀងសន្តិភាពស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបានអះអាងថា នឹងមានវិធានការក្នុងពេលឆាប់ៗនេះ ទាក់ទងនឹងទីក្រុងតេអេរ៉ង់។

នៅពេលនេះដែរ បេសកកម្មការទូតអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) បាននិយាយថា អ៉ីរ៉ង់មិនបានទទួលលិខិតណាមួយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជំរុញឱ្យមានកិច្ចចរចាទប់ស្កាត់ ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយទីក្រុងតេហេរ៉ង់នោះឡើយ។

អ្នកនាំពាក្យស្ថានទូតអ៉ីរ៉ង់ប្រចាំនៅ UN បាននិយាយដូច្នេះថា «ពួកយើងមិនបានទទួលលិខិតបែបនោះឡើយ»។ ក្នុងថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ ក៏បានប្រាប់ AFP ដែរថា អ៉ីរ៉ង់នឹងមិនចរចាដាច់ខាត ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តអនុវត្តយុទ្ធសាស្រ្ត «ដាក់សម្ពាធជាអតិបរមា» និងការគំរាមកំហែងរបស់ខ្លួន។

ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fox Business Network ដែលចាក់ផ្សាយកាលពីថ្ងៃសុក្រ លោក ត្រាំ បានអះអាងថា រូបលោកបានផ្ញើលិខិតមួយច្បាប់ ទៅកាន់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដើម្បីស្នើចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។ លោកប្រធានាធិបតីអាមេរិក បាននិយាយថា មាន​ជម្រើស​ពីរ​ក្នុង​ការ​ដោះស្រាយ​ជាមួយអ៉ីរ៉ង់ នោះគឺ​វិធានការ​យោធា ឬមួយក៏​កិច្ច​ព្រមព្រៀង។
ក្រោយឡើងកាន់អំណាចម្តងទៀត កាលពីខែមករា រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្កើនការដាក់ទណ្ឌកម្មជាថ្មី​លើប្រទេសអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងបណ្តាញដឹកជញ្ជូនប្រេង។ កាលពីឆ្នាំ២០១៨ អំឡុងអាណត្តិទី១ ជាប្រធានាធិបតីអាមេរិក លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអ៉ីរ៉ង់ឆ្នាំ២០១៥៕ ដោយធីរីណា

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print