លោក Wang Huning និងលោក Ding Xuexiang ចូលរួមដោយឡែកពីគ្នាក្នុងការពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាលនៃគណៈប្រតិភូមួយចំនួនរបស់មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ៧ ខែមីនា លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជា ប្រធាន សភា ប្រឹក្សា នយោបាយ ប្រជាជន ទូទាំងប្រទេស ចិន និង លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជា ឧបនាយក រដ្ឋមន្ត្រីចិន បាន ចូល រួម ដោយ ឡែក ពីគ្នា ក្នុ ងការពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាលនៃគណៈប្រតិភូមួយ ចំនួនរបស់មហាសន្និបាតលើកទីបីនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ។

គេហទំព័រ «CCFR China state-controlled media » នៅរសៀល ថ្ងៃទី ៧ ខែមីនា លោក Wang Huning បាន ចូល រួម ការ ពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាលនៃគណៈប្រតិភូតំបន់ តៃវ៉ាន់ ។ លោក Wang Huning បានថ្លែង ថា ត្រូវ ប្រកាន់ខ្ជាប់ គោលការណ៍ចិនតែមួយ និងគំនិតឯកភាពរួមនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ឆ្នាំ១៩៩២ ប្រឆាំង យ៉ាង ដាច់ខាតនូវ ការជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងចិនរបស់កម្លាំងអបគមន៍ដែល ចង់ឱ្យ កោះតៃវ៉ាន់ឯករាជ្យ និង កម្លាំងខាងក្រៅ ។ គួរខិត ខំប្រឹង ប្រែងពង្រីក ការ ផ្លាស់ប្តូរ និង កិច្ច សហប្រតិបតិ្តការ រវាង ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ជំរុញ ឱ្យ ការ អភិវឌ្ឍ ដោយ ស៊ីសង្វាក់ គ្នា រវាង ត្រើយទាំង សងខាង មានភាពកាន់តែ ស៊ីជម្រៅ កាន់តែ រឹង មាំ ធ្វើ ឱ្យ បងប្អូន ជនរួម ជាតិ តៃវ៉ាន់ចែក រំលែក ឱកាស និង សមិទ្ធផល នៃ ការ ធ្វើ ទំនើបកម្ម តាម បែបផែនចិន ។
គេហទំព័រ «CCFR China state-controlled media » នៅរសៀល ថ្ងៃទី ៧ ខែមីនា លោក Ding Xuexiang បាន ចូល រួមដោយឡែក ពីគ្នា ក្នុ ង ការ ពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាលនៃគណៈប្រតិភូតំបន់ ហុងកុង និង ម៉ាកាវ ។ លោក Ding Xuexiang បានទទួល ស្គាល់ យ៉ាង ពេញលេញ នូវ ការងារ របស់ តំណាង ប្រជាជនទូទាំង ប្រទេស ចិន នៃ តំបន់ ហុងកុង និង ម៉ាកាវ រំពឹងទុក ថា តំណាងប្រជាជន ទាំង ឡាយ អាច បន្ត បំពេញតួនាទីរបស់ខ្លួន ដោយ មាន ទំនួលខុស ត្រូវ ធ្វើការងារ ជាក់ស្តែង និងស្វែងរកការរីកចម្រើន គាំទ្រដោយ ពេញទំហឹង ដល់ អភិបាល កិច្ច តាម ផ្លូវ ច្បាប់ របស់ ប្រធាន រដ្ឋបាលនិង រដ្ឋបាល នៃ តំបន់ រដ្ឋបាល ពិសេស ជំរុញ ឱ្យ គ្រប់មជ្ឈដ្ឋានក្នុង សង្គម ប្រមូល ផ្តុំ គំនិត ឯកភាពរួម យ៉ាង ទូលំទូលាយ ដើម្បីរួម គ្នា បង្កើត និម្មាបនកម្មថី្មប្រកប ដោយ ភាពរុង រឿង និង វឌ្ឍនភាព របស់ ហុងកុង និងម៉ាកាវ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print