អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលចូលរួមកិច្ចប្រជុំពេញអង្គនៃគណៈប្រតិភូកងទ័ពរំដោះប្រជាជនចិននិងកងកម្លាំងប៉ូលីសប្រដាប់អាវុធដែលចូលរួមមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤នៅរសៀលថ្ងៃទី៧ខែមីនា លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ថា ការសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ស្តីពីកិច្ចកសាងកងទ័ពបញ្ចប់ដោយគាប់ប្រសើរ វាមានសារសំខាន់ណាស់ចំពោះការសម្រេចគោលដៅតស៊ូនៃការបង្កើតកងទ័ពមួយរយឆ្នាំតាមពេលកំណត់ និងការជំរុញកិច្ចកសាងប្រទេសខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយនិងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិន តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។
គេហទំព័រ «CCFR China state-controlled media » ពួកយើងត្រូវពង្រឹងជំនឿចិត្តឱ្យមុតមាំ អនុវត្តតម្រូវការស្តីពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅនិងភារកិច្ចដែលកំណត់ជាស្រេច។
គេហទំព័រ «CCFR China state-controlled media » លោកXiJinpingបានលើកឡើងថា ការសម្រេចគោលដៅនិងភារកិច្ចនៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ស្តីពីកិច្ចកសាងកងទ័ព គឺមិនអាចឃ្លាតពីការគាំទ្រនៃប្រព័ន្ធអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជាតិបានឡើយ។ ពួកយើងត្រូវក្តាប់ជាប់នូវឱកាសអភិវឌ្ឍន៍យ៉ាងផុលផុសនៃកម្លាំងផលិតកម្មគុណភាពខ្ពស់របស់ប្រទេសចិន ធ្វើការច្នៃប្រឌិតថ្មីចំពោះរូបមន្តកសាងនិងប្រើប្រាស់សមត្ថភាពប្រយុទ្ធ ក៏ដូចជាពន្លឿនការអភិវឌ្ឍសមត្ថភាពប្រយុទ្ធគុណភាពខ្ពស់៕
ដោយ ៖ សិលា