សមរាត្រីរដូវប្រាំងលើទឹកដីអង្គរ នឹងកើតឡើងនៅចន្លោះថ្ងៃ ២០-២២ មីនា ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត

ចែករំលែក៖

ខេត្តសៀមរាប ៖ សមរាត្រី ឬហៅថា Equinox តែងកើតមាន២ដងក្នុងមួយឆ្នាំ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នោះ គឺនៅក្នុងខែមីនា ហៅថាសមរាត្រីរដូវប្រាំង និងខែកញ្ញា ហៅថាសមរាត្រីរដូវវស្សា។ ក្នុងខែមីនា ព្រឹត្តិការណ៍ ព្រះអាទិត្យរះ ចំ កំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត កើតឡើងថ្ងៃទី២១ ខែមីនា។   យ៉ាងណាមិញ មហាជនមួយចំនួនតែងទៅចាំអង្កេត និងរង់ចាំមើលព្រឹត្តិការណ៍នេះរយៈពេល៣ថ្ងៃ ដែលពួកគេជឿថា វានឹងកើតនៅចន្លោះថ្ងៃ២០-២២ខែមីនា។
ព្រះអាទិត្យពណ៌មាស នឹងសណ្ដូកខ្លួនសន្សឹមៗ ចំកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត ។ ព្រឹត្តិការណ៍នេះ បានបង្កើតជាទស្សនីយភាពដ៏អស្ចារ្យបំផុត នៅលើប្រាសាទបុរាណខ្មែរ និងមានតែមួយលើលោក។ សាធារណជន ពិសេសភ្ញៀវទេសចរ ទន្ទឹងរង់ចាំមើលព្រឹត្តិការណ៍នេះ ដែលខ្លះក្រោកទៅរង់ចាំឈរលើស្ពានហាល តាំងពីម៉ោង៣ ឬម៉ោង៤យប់។ ទេសចរមានទូរសព្ទកាន់ ស្ទើរគ្រប់ដៃ បានចុចផ្តិតរូបភាពដ៏អស្ចារ្យនេះមិនសំច័យឡើយ។ ពួកគេថតរូបខ្លួនឯង ជាមួយដៃគូ និងជាគ្រួសារ ដើម្បីទុកជាការចងចាំដ៏ល្អនៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានក្លាយជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់ខេត្តសៀមរាប និងត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយ។ ក្រសួងទេសចរណ៍បានផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ ក្នុងន័យរំឭកដល់ទេសចរ កុំឱ្យខកខាន រំលងទស្សនាព្រឹត្តិការណ៍មួយនេះ។
សូមបញ្ជាក់ថា ៖ ពេលវេលាដែលអ្នកទេសចរទាំងអស់ តែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត តែងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបយ៉ាង ច្រើនកុះករ។
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រីខែមីនា ឆ្នាំ២០២៥នេះ នឹងកើត ឡើងក្នុងថ្ងៃទី២២-២២ខែមីនាខាងមុខ នេះ។ ព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទ អង្គរវត្ត សម្រាប់ឆ្នាំ២០២៥នេះ នឹងកើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២០ -២២ខែមីនាម្ដង ក្នុងខែកញ្ញា នឹងកើតមានម្ដងទៀត ។

សមរាត្រីគឺជាពេលវេលា ដែលរវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេល ស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក ។ ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿង ចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់អង្គរវត្ត ដែលបុព្វបុរសខ្មែរបានរៀបចំគិតគូរប្លង់ស្ថាបត្យកម្មប្រាសាទ គណនាតាមគណិតវិទ្យា សម្របតាមក្បួនតារាសាស្រ្ត ដោយតម្រូវតាមបាតុភូតធម្មជាតិនៃដំណើរគោចរព្រះអាទិត្យ បង្កើតជាអច្ឆរិយការណ៍នៃព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ចំវេលាដែលរយៈពេលពេលថ្ងៃនិងយប់ស្មើគ្នានេះឡើង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print