អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា! សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានរៀបចំដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃទៅកាន់ភូមិភាគឦសាន

ចែករំលែក៖

ខេត្តក្រចេះ៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៨​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា! ថ្ងៃនេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានបានរៀបចំដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃជូនមន្ត្រីរាជការនារី ក្នុងវិស័យព័ត៌មានជាង ២០០ នាក់មកកាន់ភូមិភាគឦសានដើម្បីស្វែងយល់ពីកិច្ចការពារបូរណភាពដែនដីនិងអធិបតេយ្យភាពរបស់កម្ពុជាដោយចាប់ផ្តើមដំណើរទស្សនកិច្ចនៅបង្គោលព្រំដែនលេខ ១២៥ ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបន្តមកកាន់ផ្លូវក្រវាត់ព្រំដែន ខេត្តក្រចេះ។

ជាមួយគ្នានេះ សមាគមនារីនឹងចុះធ្វើសកម្មភាពមនុស្សធម៌ និងការសិក្សាស្វែងយល់ពីសក្តានុពលនៃមូលដ្ឋានខេត្តក្រចេះ។ ខេត្តក្រចេះ ដែលជាមូលដ្ឋានចុះបំពេញការងាររាជរដ្ឋាភិបាលនិងការងារគណបក្សរបស់ក្រសួងព័ត៌មាន។

...

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានចាត់ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print