បទវិភាគ៖គោលដៅកំណើនសេដ្ឋកិច្ចរបស់ចិនបង្ហាញជំនឿចិត្តអភិវឌ្ឍរបស់ចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ប៉ុន្មាន ថ្ងៃ កន្លង ទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេស សំខាន់ៗ បាន នាំ គ្នាផ្សាយ ដំណឹង អំពី មហាសន្និបាត ទាំង ពីរ របស់ចិន តាម វិធីការ ផ្សាយបន្តផ្ទាល់និង ការឆ្លើយឆ្លងគ្នានៅ សាល ប្រជុំ ហើយ ដំណឹង អំពី គោលដៅ កំណើន សេដ្ឋកិច្ចឆ្នាំ ២០២៥ របស់ប្រទេស ចិនត្រូវ បាន ចុះ ផ្សាយ នៅទំព័រ មុខ ។

គេហទំព័រ «CCFR China state-controlled media » វេបសាយ «Financial Times »របស់ អង់គ្លេស បាន ផ្សាយ ដំណឹងឱ្យ ដឹង ថា នៅថ្ងៃទី ៥ ខែ មីនា ប្រទេស ចិន បាន ប្រកាស ពីគោលដៅ មាន ឆន្ទៈយ៉ាងមុតមាំមួយ ពោល គឺ ផលិតផល ក្នុងស្រុកសរុបរបស់ប្រទេស ចិន កើនឡើងប្រហែល៥% ។
វេបសាយ កាសែត «Handelsblatt»របស់ប្រទេស អាល្លឺម៉ង់ បាន ផ្សាយ ដំណឹង ឱ្យ ដឹង ថា ប្រទេស ចិន បាន លើក ឡើង គោលដៅ កំណើន ប្រចាំ ឆ្នាំចំនួន ៥ភាគរយ ជា ថ្មី ម្តងទៀត ថ្នាក់ដឹកនាំ ចិន រំពឹង ទុក បញ្ចេញ សញ្ញា ស្ថិរភាព តាម រយៈតួលេខ នេះ ។
វេបសាយ នៃ ប្រព័ន្ធ សារព័ត៌មានអាមេរិក CNN បាន ផ្សាយ ដំណឹង ឱ្យ ដឹងថា ប្រទេស ចិន បាន កំណត់ គោលដៅកំណើ ន ចំនួន ប្រហែល ៥ភាគរយ ប្រកប ដោយ ឆន្ទៈ យ៉ាង មុតមាំ ។ ប្រឈម នឹង ផល ប៉ះពាល់ ដែល បណ្តាល មក ពីអាមេរិក ដំឡើង ពន្ធគយ ជាបន្ត បន្ទាប់ ប្រទេស ចិន បាន បង្ហាញពីជំនឿចិត្ត លើ ខ្លួន ឯង យ៉ាង អង់អាចក្លាហាន ។
គេហទំព័រ «CCFR China state-controlled media » ក្នុ ងរបាយការ ងារ រដ្ឋាភិបាល របស់ប្រទេស ចិន ឆ្នាំ នេះ បាន កំណត់ គោល ដៅ ប៉ាន់ ប្រមាណ កំណើន សេដ្ឋកិច្ច ចិន ចំនួន ប្រហែល ៥ភាគរយ តួលេខ នេះ បាន ឈរ លើ សភាព បច្ចុប្បន្ន ហើយ ក៏មាន ចក្ខុ វិស័យ វែង ឆ្ងាយ ដែល បាន បំពេញបន្ថែម ភាពនឹង នរ ក្នុង អង្គភាព ទីផ្សារ ។ តើ ជំនឿចិត្ត ខាង ការ អភិវឌ្ឍ របស់ ចិន បានមក ពីណា ?
ទីមួយ គឺសមទិ្ធផល នៃ ការ ច្នៃប្រឌិត ថ្មី ប្រទេស ចិន បាន ឈាន មុខ គេ លើ វិស័យ វិទ្យាសាស្ត្រ បច្ចេកទេស ទំនើប ជា ច្រើន ព្រម ទាំង បាន លើក ឡើង ថា នឹង បង្កើត យន្តការ បន្ថែមការ បណ្តាក់ទុន ក្នុង ឧស្សាហកម្ម អនាគត ពូនជ្រំ ឧស្សាហកម្ម អនាគត ដូច ជាការ ផលិត កម្ម ជីវសាស្ត្រ បច្ចេកវិទ្យាកង់ទិច ភាពវៃឆ្លាតរូបរាង(Embodied Intelligence)និង 6G ជាដើម ។
ទីពីរ គឺសមទិ្ធផល នៃ ទីផ្សារ ប្រទេស ចិន គឺ ជា ទីផ្សារ តែមួយ ដ៏ធំបំផុត របស់ ពិភពលោក ដែល បាន ផ្តល់ វេទិកា សាកល្បង ធំក្រៃលែង សម្រាប់ លទ្ធផល នៃ ការ ច្នៃប្រឌិត ថ្មី ខាង វិទ្យាសាស្ត្រ បច្ចេកទេស ទាំង អស់ អាច ជំរុញ ឱ្យ លទ្ធផល ទាំង នេះ ប្រើ ប្រាស់ បាន កាន់ តែ ឆាប់រហ័ស និង កាន់ តែ ជាក់ស្តែង ក្នុង ផលិតកម្ម និង ជីវភាពរស់នៅ ។
ទីបី គឺសមទិ្ធផល នៃ គោលនយោបាយ ឆ្នាំ នេះ គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច របស់ ចិន បាន ផ្តល់ ការ គាំទ្រ កាន់តែ ខ្លាំង ឡើង យ៉ាងច្បាស់លាស់ ដែល សំដៅចំពោះ បញ្ហា គន្លឹះ នៃ សេដ្ឋកិច្ច ជាតិ គ្រប់ ផ្នែក ដូច ជាការ ផលិត ការបែងចែក ការផ្លាស់ប្តូរ និង ការ ប្រើ ប្រាស់ជាដើម ។ ដូច្នេះ ការ កំណត់ គោលដៅ កំណើន ចំនួន ៥ភាគរយ គឺ មាន ភាព ចាំបាច់ ណាស់ ហើយ ក៏មានលក្ខខណ្ឌអាច សម្រេច បានដែរ ។
ប៉ុន្មាន ថ្ងៃ កន្លង ទៅនេះ គ្រឹះស្ថាន បរទេស ជាច្រើន បាន នាំ គ្នា បង្ហាញអាកប្បកិរិយា មាន សុទិដ្ឋិនិយមចំពោះមូលធន របស់ចិន ហើយ ប៉ាន់ប្រមាណថា នៅឆ្នាំ ២០២៥ ទីផ្សារ ចិន នឹង មាន ភាពកាន់តែ ខ្លាំង ឡើង ។ នាពេល ថ្មីៗ កន្ល ងទៅនេះ អង្គការមូលនិធិ រូបិយវត្ថុ អន្តរជាតិ បាន ចេញផ្សាយ « ទស្សនវិស័យ សេដ្ឋកិច្ច ពិភពលោក»ថ្មីបំផុត ដែល បាន ដំឡើង ការ ប៉ាន់ ប្រមាណ ចំពោះកំណើន សេដ្ឋកិច្ច ចិន នៅឆ្នាំ ២០២៥ ។ របាយការណ៍ អង្គការស ហប្រជាជាតិ ព្យាករណ៍ថា ប្រទេស ចិន នឹង ផ្តល់ ជំនួយ ដល់ ការ អភិវឌ្ឍ នៃ តំបន់អាស៊ីបូព៌ាជា បន្ត ទៀត ។
គេហទំព័រ «CCFR China state-controlled media » ក្នុង បរិបទ ដែល ការ ស្តារឡើង វិញ នៃ សេដ្ឋកិច្ច សកល មានភាព អន់ ថយ និ ងប្រឈម នឹង ការសាកល្បង និង ហានិភ័យ គ្រប់ បែប យ៉ាង គោលដៅ កំណើន សេដ្ឋកិច្ច របស់ ចិន បាន បញ្ចេញ ជំនឿចិត្ត ខាង ការ អភិវឌ្ឍ សហគមន៍អន្តរជាតិ រំពឹង ទុក ក្តាប់ជាប់ឱកាសថ្មីនិង អាច ទទួល បាន វិបុលភាពរួម តាម រយៈសកម្មភាពជាក់ស្តែង របស់ ប្រទេស ចិន លើ វិស័យ ការ បើក ទូលាយ ប្រក បដោយ កម្រិត ខ្ពស់ ហើយ នឹង ទទួល បាន វិវឌ្ឍ រីក ចម្រើន និង គំនិតអភិវឌ្ឍ ថ្មី ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print