វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស TVET ដឹកនាំក្រុមយុវជន សិស្ស និស្សិត ចូលរួមកម្មវិធីប្រកួតបាល់ទាត់មិត្តភាពរវាងកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាច ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស TVET ទាំង៨ ក្នុងរាជធានីភ្នំពេញ បានដឹកនាំក្រុមយុវជនការងារ និងសិស្ស និស្សិត ចំនួន ២ ៤០០នាក់ ចូលរួមព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ។

វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស TVET ទាំង៨ រួមមាន៖ 

-វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI)

-វិទ្យាស្ថានពហុបច្ចេកទេស កុសុមៈ (PPI) 

-វិទ្យាស្ថានបច្ចេកទេសឧស្សាហ៍កម្ម (ITI) 

-វិទ្យាស្ថានជាតិសហគ្រិននិងនវានុវត្តន៍ (NIEI) 

-វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) 

-វិទ្យាស្ថាន ហ្ស៊ី វ៉េ សេ (JVC) 

-វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) 

-វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI) 

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នាថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រី ក្រសួងការបរទេស នៃប្រទេសទាំង២ រួមនិងវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយស្ថាប័នពាក់ព័ន្ធ យុវជន និង ប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ ។ 

សូមជម្រាបថា ការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនាពេលនេះ គឺជាការប្រកួតមិត្តភាព ដែលមាន កីឡាករនិងតារាល្បីៗរបស់ថៃ និងកីឡាករ តារាល្បីៗរបស់កម្ពុជាជាច្រើននាក់ មកចូលរួមជាកីឡាករក្នុងការប្រកួតនេះ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើររវាងប្រទេសទាំងពីរថែមទៀត ។ 

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើង ដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួត គឺ៖

– ក្រុមបាល់ទាត់តារាកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ។ 

– ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print