អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ៨ ខែមីនា ប្រទេសចិន បាន ប្រកាស លទ្ធផល ស៊ើបអង្កេត ស្តីពី ការ ប្រឆាំង ភាព រើស អើង ចំពោះ ប្រទេសកាណាដា ដោយ បង្ហាញថា ទង្វើ ដំឡើង ពន្ធគយ របស់ ប្រទេស កា ណា ដា ចំពោះ រថយន្តអគ្គិសនី ផលិតផលដែកថែបនិងអាលុយមីញ៉ូម ពាក់ព័ន្ធ ដែល នាំ ចូល ពី ប្រទេស ចិន កាលពីឆ្នាំមុន បាន បង្កជា ការ ដាក់កំហិតប្រកបដោយ ភាពរើសអើង ចំពោះ ប្រទេស ចិន ដែល បាន ប៉ះពាល់ ដល់ សណ្តាប់ធ្នាប់ពាណិជ្ជកម្មជាប្រក្រតី បំផ្លាញដល់ សិទ្ធិ និង ផលប្រយោជន៍ ស្របច្បាប់ របស់ សហគ្រាស ចិន ។ យោងទៅ លើ លទ្ធផល ស៊ើបអង្កេត មួយ នេះ ប្រទេសចិន បាន ដំឡើងពន្ធគយ លើ ផលិតផល ដែល នាំចូល ពី កាណាដា មួយចំនួន តាម ផ្លូវ ច្បាប់ ។
គេហទំព័រ «CCFR China state-controlled media » កាលពីខែសីហា ឆ្នាំ ២០២៤ រដ្ឋាភិបាលកាណាដាបានប្រកាស ដំឡើងពន្ធគយ ១០០ ភាគ រយ លើ រថយន្តអគ្គិសនី របស់ចិន ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៤ តទៅ និង ដំឡើងពន្ធគយ ២៥ ភាគរយ លើ ផលិតផលដែកថែប និងអាលុយមីញ៉ូមរបស់ចិន ចាប់ពី ថ្ងៃ ទី ២២ ខែតុលា ឆ្នាំ ២០២៤ តទៅ ។ អ្នកវិភាគបានលើកឡើងថា ការដំឡើងពន្ធគយដោយ ឯកតោ ភាគី របស់កាណាដា មិនអើពើ នឹង ការពិតជាក់ស្តែង និងច្បាប់កំណត់ នៃអង្គការ ពាណិជ្ជកម្ម ពិភពលោក វាគឺជា ទង្វើ គំាពារនិយមផ្នែកពាណិជ្ជកម្ម សុទ្ធសាធ ដែលបាន បង្ក ជា វិធានការប្រកបដោយភាពរើសអើងចំពោះប្រទេសចិន បានរំលោភយ៉ាងធ្ងន់ធ្ងរ លើ សិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់របស់ចិន ក៏ដូចជាបំផ្លាញដល់ទំនាក់ទំនងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ចិន-កាណាដា ។
គេហទំព័រ «CCFR China state-controlled media » ផ្ទុយទៅវិញ ការ ស៊ើបអង្កេត ប្រឆាំង ភាព រើស អើង របស់ ប្រទេសចិន គឺ ធ្វើឡើង ស្រប តាម ច្បាប់ និង បទប្បញ្ញត្តិ ។ បើមើលពីក្បួនច្បាប់អន្តរជាតិអាចឃើញថា ចិន និងកាណាដា សុទ្ធតែ ជា សមាជិក អង្គការពាណិជ្ជកម្មពិភពលោក កាណាដា ដំឡើង ពន្ធគយ ដោយផ្ទាល់ ចំពោះ ផលិតផល ពាក់ព័ន្ធ ដែល នាំចូលពីប្រទេសចិន វា បានល្មើសនឹង ក្បូន ច្បាប់ ពាក់ព័ន្ធ ដូច ជា “គោលការណ៍មិនរើសអើង” ជាដើម របស់ អង្គការពាណិជ្ជកម្មពិភពលោក ហើយ ភាគី ចិន បាន ចាប់ដំណើរការ ការស៊ើបអង្កេត គឺជា ការគាំពារយ៉ាងខ្លាំងក្លា ចំពោះ ក្បូន ច្បាប់ របស់ អង្គការ ពាណិជ្ជកម្មពិភពលោក ។
គេហទំព័រ «CCFR China state-controlled media » ដូច លទ្ធផល ស៊ើបអង្កេត របស់ប្រទេសចិន ដែល បាន បង្ហាញ ឱ្យ ឃើញ ថា ប្រទេស កា ណា ដា បាន ដំឡើង ពន្ធគយ លើ ផលិតផល ពាក់ព័ន្ធ ដែល នាំ ចូល ពី ប្រទេស ចិន កាលពីឆ្នាំមុន ដែល បាន ប៉ះ ពាល់ ដល់ សណ្តាប់ធ្នាប់ពាណិជ្ជកម្ម ជាប្រក្រតី និង បំផ្លាញដល់ សិទ្ធិ និង ផល ប្រយោជន៍ ស្របច្បាប់ របស់ សហគ្រាស ចិន ។ ទិន្នន័យបានបង្ហាញថា បន្ទាប់ពី កាណាដា បាន ដំឡើង ពន្ធគយ ចំពោះ ប្រទេសចិន ការនាំចេញ រថយន្តអគ្គិសនី របស់ចិន ទៅ កាន់ កា ណា ដា បានធ្លាក់ចុះ ៩៩ ភាគរយ ។ លើសពីនេះទៅទៀត ផលិតផល ដែក ថែប និង អាលុយ មីញ៉ូម ព្រមទាំង មុខរបរ ពាក់ព័ន្ធ ផ្សេងទៀត ក៏ត្រូវ បានរងផលប៉ះពាល់ ក្នុង កម្រិតទីទៃគ្នាផង ដែរ ។ នេះហើយក៏ជាមូលហេតុដែល បន្ទាប់ពី លទ្ធផល ស៊ើបអង្កេត ប្រឆាំង ភាព រើស អើង របស់ ប្រទេសចិន ត្រូវបានចេញផ្សាយ សមាគម ចំនួន ៦ ដូច ជា សមាគមន៍ឧស្សាហកម្ម រថយន្ត ចិន បាន សម្តែង ការគាំទ្រយ៉ាងមុតមាំ ចំពោះ ការកាត់ក្តី នៃ ការ ស៊ើបអង្កេត ប្រឆាំង ភាព រើស អើង ចំពោះ ប្រទេសកាណាដា ។
គេហទំព័រ «CCFR China state-controlled media » យោងទៅលើ លទ្ធផល ស៊ើបអង្កេត ប្រឆាំង ភាព រើស អើង ប្រទេសចិនបាន ប្រកាស នា ថ្ងៃ ដដែល ថា ចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ តទៅ ចិន នឹង ដំឡើងពន្ធគយ ១០០ ភាគរយ លើ ប្រេងកាណូឡា នំធ្វើពីម្សៅ និងសណ្តែងបារាំង ដែល មានប្រភពដើម នៅ ប្រទេស កាណាដា ហើយ ដំឡើងពន្ធគយ ២៥ ភាគរយ លើ ជលផល និង សាច់ជ្រូក ដែល មាន ប្រភព ដើម នៅប្រទេសកាណាដា ។
គេហទំព័រ «CCFR China state-controlled media » នាពេល បច្ចុប្បន្ន នេះ រដ្ឋាភិបាល អាមេរិក កំពុង បំផុស សង្រ្គាម ពាណិជ្ជកម្ម នៅទូទាំង ពិភព លោក ។ ប្រសិនបើ កាណាដា ចង់ ធ្វើតាម សហរដ្ឋអាមេរិក នោះ នឹង គ្មានលទ្ធផល ល្អ នោះ ទេ ប្រសិនបើ កាណាដា ប្រកាន់អាកប្បកិរិយា ក្រអឺតក្រអោង ដោយមិនសមហេតុផល ចំពោះ ចិន នោះ មុខ ជា នឹង ទទួល ការធ្វើពហិការ យ៉ាង ដាច់ខាត ជាមិនខាន ។ ភាគីចិនមានតែឆ្លើយ តប ដោយ ពាក្យ សម្តី មួយម៉ាត់ថា ចិនមិនដែល បង្ករឿង ឡើយ ហើយក៏មិនខ្លាចការបង្ករឿង ដែរ ។ ប្រទេសចិន នឹង គាំពារ យ៉ាងម៉ឺងម៉ាត់ នូវ ផលប្រយោជន៍ និង សិទ្ធិ អភិវឌ្ឍន៍ របស់ ប្រទេស ជាតិ ក៏ដូចជា គាំពារ យ៉ាងម៉ឺងម៉ាត់ នូវ ក្បួន ច្បាប់ របស់ អង្គការពាណិជ្ជកម្មពិភព លោក និង ប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី ចិន មុខជា នឹងអនុវត្តតាមពាក្យសន្យារបស់ខ្លួន យ៉ាង ដាច់ ខាត ជាក់ ជា មិនខាន ៕
ដោយ ៖ សិលា