ខេត្តបាត់ដំបង៖ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញខេត្ត បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនករណីគ្រឿងញៀនបានប្រមាណជិត១០គីឡូក្រាម នៅក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរចំនួន ០៣នាក់ យកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះ គឺធ្វើឡេីងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៦ និងទី០៧ ខែមីនាឆ្នាំ២០២៥ នៅក្រុងបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោល កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ ដំបងផងនោះកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលមានលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលដឹកនាំផែន បានធ្វេីការបង្រ្កាបគ្រឿងញៀនមួយករណីក្នុងបទល្មេីសជាក់ស្តែងដោយឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់គឺ៖
១-ឈ្មោះអៀម ឆាម ភេទប្រុសអាយុ ៦៥ឆ្នាំរស់នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
២-ឈ្មោះធាមលីស៉ីង ភេទប្រុសអាយុ១៨ឆ្នាំរស់នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
៣-ឈ្មោះ យឿត ផានិង ភេទស្រី អាយុ៣៨ឆ្នាំរស់នៅសង្កាត់វត្តគរក្រុង បាត់ដំបង។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖
-គ្រឿងញៀនមេតំហ្វេតាមីន ម៉សទឹកកក ICE ចំនួន០៧ដុំនិង១២ថង់ទម្ងន់ ៩៨ ២៩.០៨ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
-ទូរស័ព្ទដៃចំនួន០៤គ្រឿង
-រថយន្តចំនួន០២គ្រឿង
-សម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងជាគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលជំនាញ រៀបចំបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់៕ដោយ៖តារា