ខេត្តកំពង់ស្ពឺ ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឃាត់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ ឈ្មោះ ទិត្យ វុទ្ធី និងមនុស្ស២នាក់ទៀត បញ្ជូនមកកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីសួរនាំ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។
សូមជម្រាបថា ៖ ការឃាត់ខ្លួននេះ ពាក់ព័ន្ធនឹងករណីឆបោកលុយ ៤០ម៉ឺនដុល្លារ ពីជនជាតិចិន រឿងវិនិយោគថ្មម៉ាបលើគម្រោងទឹកប្រាក់ ៨០ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២៣ ប៉ុន្តែស៊ីដាច់លុយ ចំណែកការរត់ការអាជ្ញាប័ណ្ណក៏មិនបានសម្រេច។
អ្នកវិនិយោគ គាំទ្រចំពោះចំណាត់ការ របស់ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដែលស្វែងរកយុត្តិធម៌ឱ្យអ្នកវិនិយោគ ។ ក្នុងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏ធ្លាប់ព្រមានផងដែរ មិនអនុញ្ញាតឱ្យអង្គភាព ជំនាញចុះទៅតាមរោងចក្រ បើគ្មានការអនុញ្ញាតពី រដ្ឋបាលខេត្ត ចៀសវាងរំខានដល់ការវិនិយោគ ដែលកំពុងបណ្តាក់ទុនរកសុីក្នុងមូលដ្ឋាន ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ៕
ដោយ ៖ សិលា