Update ៖ តុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងមនុស្ស២នាក់ទៀត ពាក់ព័ន្ធបោកលុយអ្នកវិនិយោគជនជាតិចិន៤០ម៉ឺនដុល្លារដាក់ពន្ធនាគារ ! បន្ទាប់ពី ACU ឃាត់ខ្លួន !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ត្រូវបានចាប់ឃាត់ខ្លួន លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិន៤០ម៉ឺនដុល្លារ។ បន្ទាប់ពី អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនខ្លួនទៅតុលាការ  សម្រាប់ជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ហើយ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក ទិត វុទ្ធី និងបក្ខពួក ត្រូវបាន ACU ចាប់ខ្លួន ដោយសារស៊ីដាច់លុយចិន៤០ម៉ឺនដុល្លារ រឿងរត់អាជ្ញាបណ្ណរ៉ែ តែមិនបានសម្រេច។
ជនជាប់ចោទទាំង៣នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់៖
-ទី១៖ ឈ្មោះ ទិត វុទ្ធី ភេទប្រុស អាយុ៥៦ឆ្នាំ កើតថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៦៩ (ឃាត់ខ្លួន), -ទី២៖ ឈ្មោះ ហ៊ាវ ខន ហៅតង ភេទប្រុស អាយុ៤៥ឆ្នាំ (ឃាត់ខ្លួន) ពីបទ រំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារ សាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ, ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦៦៦, ៦២៧, ៦៦៨, ៦២៩, ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
-ទី៣៖ ឈ្មោះ ម៉ឹង សារឿន (ឈ្មោះជាភាសាចិន អ៊ុង វិនឆាយ) ភេទប្រុស អាយុ៤៤ឆ្នាំ (ឃាត់ខ្លួន) ពីបទសមគំនិតក្នុងអំពើរំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឱ្យផ្តន្ទាទោសតាមមាត្រា ២៩, ៦២៦ ៦២៧, ៦២៨, ៦២៩, ៦៣០, នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ក្រោយការចាប់ខ្លួន និងចោទប្រកាន់ពីតំណាងអយ្យការ ពួកគេទាំង៣នាក់ ត្រូវបានតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារតែម្តង។
សូមរំលឹកថា ៖ អ្នកមានតួនាទី ទៅប្រព្រឹត្តអំពើទុច្ចរិត សមគំនិតក្នុងអំពើរំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ជាជនដែលច្បាប់មិនលើកលែង ពិសេសប៉ះពាល់ដល់ការវិនិយោគ ដូច្នេះគាំទ្រអង្គភាពប្រឆាំងអំពើពុករលួយ (ACU) , ប្រមុខរាជរដ្ឋាភិបាល វះ កាត់ សាច់ស្អុយចេញ បែបនេះ ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print