បណ្តាឯកអគ្គរាជទូត និង អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស ១៩រូប នឹងសហការជាមួយក្រសួងទេសចរណ៍ ចំពោះការផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការអនុញ្ញាតពី លោឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ លោក លោកស្រីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសចំនួន១៩រូប ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងគោលដៅផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ពិសេសជាងនេះទៀត ការជំរុញភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រីកការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា (ទេសចរណ៍វប្បធម៌ប្រវតិ្តសាស្ត្រ, ទេសចរណ៍ធម្មជាតិ, ទេសចរណ៍នៅតាមតំបន់ឆ្នេរ), វប្បធម៌ប្រពៃណី, សាសនា, ម្ហូបអាហារ, ស្នាមញញឹមកម្ពុជា, ភាពជាខ្មែរ សុទ្ធសឹងជាអត្តសញ្ញាណរបស់កម្ពុជា។

ក្នុងកិច្ចប្រជុំដ៏មានដ៏មានសារៈសំខាន់នោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងពាក់ព័ន្ធនឹងកិត្តិនាមកម្ពុជា ដោយស្នើឱ្យជួយផ្សព្វផ្សាយបន្ថែមទៀតអំពីព័ត៌មានវិជ្ជមាន និងប្រតិកម្មតបចំពោះព័ត៌មានក្លែងក្លាយ និងអវិជ្ជមាន (បុរេសកម្ម, សកម្ម, អន្តរសកម្ម, ប្រតិកម្ម) និងជំរុញការទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតមកកាន់កម្ពុជា ព្រមទាំងបង្ហាញសក្តានុពលទេសចរណ៍នៅតាមភោជនីយដ្ឋានខ្មែរ និងតាមបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅទីនោះ ជាពិសេសការសម្របសម្រួល FAM TRIP (រៀបចំទស្សនកិច្ចរបស់ប្រតិភូបរទេសឱ្យបានស្គាល់ពីសក្តានុពលទេសចរណ៍កម្ពុជា), ROADSHOW តួយ៉ាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើសុំកិច្ចសហការនៅពេលក្រសួងទេសចរណ៍ រៀបចំពិព័រណ៌ឬកម្មវិធីនៅក្រៅប្រទេស៕

ប្រភព ៖ «CCFR China state-controlled media »

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print