ក្លឹបបាល់ទាត់ហង្សក្រហមLiverpoolបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលច្រើនឆ្នាំជាមួយក្រុមហ៊ុន Adidas នៅដើមរដូវកាលក្រោយដែលនឹងជំនួសក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Nike ។
ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសនិយាយថាកិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំ នេះមានតម្លៃជាង 60 លានផោន (77.36 លានដុល្លារ) ក្នុងមួយឆ្នាំ។
ក្លឹបហង្សក្រហមធ្លាប់ពាក់ខោអាវឧបត្ថម្ភដោយ Adidas ពីរដងរួចមកហើយពីមុនគឺពីឆ្នាំ ១៩៨៥ ដល់ ១៩៩៦ និងពីឆ្នាំ ២០០៦ ដល់ ២០១២។
លោក Billy Hogan នាយកប្រតិបត្តិក្រុម Liverpool បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា “មនុស្សគ្រប់គ្នានៅក្នុងក្លឹបពិតជារំភើបយ៉ាងខ្លាំងក្នុងការស្វាគមន៍ adidas ត្រលប់មកគ្រួសារ LFC” ។ “យើងទទួលបានភាពជោគជ័យដ៏អស្ចារ្យជាមួយគ្នានាពេលកន្លងមក ហើយបានបង្កើតនូវក្រុម LFC ដ៏ល្បីល្បាញបំផុតគ្រប់ពេលវេលា។ adidas និង Liverpool ចែករំលែកមហិច្ឆិតានៃភាពជោគជ័យ យើងទន្ទឹងរង់ចាំបង្កើតដៃគូរដ៏គួរឱ្យភ្ញាក់ផ្អើលបន្ថែមទៀត ដើម្បីជួយជំរុញការលេងបាល់ឲ្យបានល្អបំផុតនៅលើទីលាន”។
Nike គឺជាអ្នកផ្គត់ផ្គង់ឈុតរបស់ Liverpool អស់រយៈពេល 5 រដូវកាលកន្លងមក។
ភាពជាដៃគូជាមួយAdidasនឹងចាប់ផ្តើមពីថ្ងៃទី 1 ខែសីហា ឆ្នាំ 2025។