ខេត្តប៉ៃលិន ៖ បុរសអ្នករត់តាក់ស៊ីម្នាក់ ដោយសារបាត់ស្លាកឡានមួយថ្ងៃ មិនអាចរង់ចាំធ្វើផ្លាកលេខថ្មី ខ្លាចបាត់បង់ប្រាក់ចំណូល ទើបយកផ្លាកលេខ ខ.ម មកចាប់រត់បណ្តោះអាសន្ន ។ នេះជាលើកឡើងពីលោកស្រី បាន ស្រីមុំ អភិបាលនៃអភិបាលខេត្តប៉ៃលិន ។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ៖ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងសោកស្តាយចំពោះទង្វើខុសច្បាប់របស់បងប្រុស អ្នករត់តាក់ស៊ីឈ្មោះ ម៉ន រស់នៅភូមិផ្សារព្រំ ដោយសារបាត់ស្លាកឡាន មួយថ្ងៃ មិនអាចរង់ចាំធ្វើផ្លាកលេខថ្មី ខ្លាចបាត់បង់ប្រាក់ចំណូល ទើបបង្ខំយកផ្លាកលេខ ខ.ម មកចាប់រត់បណ្តោះអាសន្នយប់មិញនេះ សូម អ៊ំពូបងប្អូនដទៃទៀតកុំយកគំរូផ្ទុយពីច្បាប់បែបនេះមកអនុវត្តន៍តាម ជាទង្វើខុសច្បាប់ទាំងស្រុង ៕
ប្រភព ៖ លោកស្រី បានស្រី មុំ (អភិបាលខេត្តប៉ៃលិន)