អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នាវេលាម៉ោង ៣ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាល ទី ១៤ បានបិទសម័យប្រជុំនៅវិមានសភាប្រជាជន ទីក្រុងប៉េកាំង ក្រោមវត្តមានរបស់លោក Xi Jinping និងថ្នាក់ដឹកនាំ បក្ស និងរដ្ឋសំខាន់ៗ ។
គេហទំព័រ «CCFR China state-controlled media » អង្គប្រជុំ បាន អនុម័ត របាយការណ៍ការងារ រដ្ឋាភិបាល , របាយការណ៍ ការងារ នៃ គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃ សភាតំណាងប្រជាជនទូទាំង ប្រទេសចិន , របាយការណ៍ ការងារនៃតុលាការ ប្រជាជនកំពូល ចិន, និងរបាយការណ៍ ការងារ នៃសាលាអយ្យការ ប្រជាជនកំពូលចិន។ អង្គប្រជុំ ក៏ បាន អនុម័ត ផែនការ អភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ និងសង្គម ចិន ឆ្នាំ ២០២៥ និង ផែនការ ថវិកា មជ្ឈិម ឆ្នាំ ២០២៥។
គេហទំព័រ «CCFR China state-controlled media » អង្គ ប្រជុំ បាន បោះឆ្នោត អនុម័ត ច្បាប់ តំណាងប្រជាជននៃ សភាតំណាង ប្រជាជន ទូទាំង ប្រទេសចិននិង សភាតំណាងប្រជាជន គ្រប់ជាន់ថ្នាក់តាមមូលដ្ឋាន ដែល បាន ធ្វើ វិសោធនកម្ម ។ នេះជា ការធ្វើ វិសោធនកម្ម លើកទី៤ នៃ ច្បាប់ នេះ គិត ចាប់ពី ឆ្នាំ ១៩៩២ មក ។ “ការអនុវត្ត ប្រជាធិបតេយ្យ ប្រជាជន ក្នុង ដំណើរការទាំងមូល” ត្រូវ បាន ដាក់ បញ្ចូល បន្ថែម ក្នុង គោលការណ៍ ទូទៅ នៃច្បាប់ នេះ ។ ក្រៅពីនេះ ច្បាប់ វិសោធនកម្ម ថ្មី នេះ បាន បន្ថែម ខ្លឹមសារ ស្តីពី ការពង្រីក យន្តការ “ទំនាក់ទំនងចំនួនពីរ” ពោលគឺ ជំរុញ ឱ្យ ទំនាក់ទំនង រវាង ស្ថាប័ន ជាតិ និង តំណាងប្រជាជន កាន់តែ ជិតស្និទ្ធ ជំរុញ ឱ្យ ទំនាក់ទំនង រវាង តំណាងប្រជាជន និង មហាជន កាន់តែជិតស្និទ្ធ ៕
ដោយ ៖ សិលា