នគរបាល​ខេត្ត​កំពង់​ស្ពឺ​៖​ ក្នុងប្រតិបត្តិការ​ស្រាវជ្រាវ​៦០នាទី​ ករណី​ហ្វេសប៊ុក​ Rern Srey Noch ​បង្ហោះ​ថាប្អូនស្រីខ្ញុំត្រូវ​ជនមិនស្គាល់មុខចាប់ជំរិតយកទាំង​ម៉ូតូទាំងមនុ​ស្ស​ គឺជាករណីប្រឌិតព័ត៌​មានក្លែងក្លាយ

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅរសៀលថ្ងៃទី​១១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ដោយអនុវត្ដតាមបទបញ្ជាណែនាំរបស់លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ កម្លាំង​ជំនាញ​ផែនការ​ងារ​សន្ដិសុខ​បានសហការ​ធ្វើ​ ការស្រាវ​ជ្រាវ​ជាមួយអធិការ​ស្រុក​សំរោង​ទង​ ករណី​ព័ត៌មានប្រភពហ្វេសប៊ុក​ Rern Srey Noch ​ថាប្អូនស្រីខ្ញុំត្រូវ​ បានជនមិនស្គាល់មុខបានចាប់ជំរិតយកទាំង​ម៉ូតូទាំងមនុ​ស្ស​នៅចំណុ​ចភូមិថ្មី​ ឃុំ​តាំងក្រូច​ ស្រុ​កសំរោ​ង​ទង​ ខេត្ដកំពង់ស្ពឺ​ កាលពីព្រឹកថ្ងៃចន្ទទី​១០ ខែមីនា ឆ្នាំ​២​០​២៥ម្សិលមិញនេះ​។

ជាក់ស្ដែង​ក្រោយប្រតិបត្ដិការស្រាវជ្រាវរយៈពេល​៦០នាទី​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ កំណត់បានថាជាករណីប្រឌិតព័ត៌​មានក្លែងក្លាយ​ ចេញ​ពីប្រភពអះអាងថាជា​ “​ជនរងគ្រោះ​ ឈ្មោះ​ គង់​ សុខណេង​ ភេទស្រី​ អាយុ​ ១៨ឆ្នាំ​”​ និងកំ​ណត់​បានទីតាំងសម្ងំនិយាយព័ត៌មាន​ប្រឌិតរួចឈា​នទៅរកឃេីញនិងនាំយកក្មេងស្រី​ខាងលើ​ត្រឡប់មកផ្ទះវិញ។

...

សមត្ថកិច្ច​ជំនាញ​ បានបញ្ជាក់ថា​ ជាការពិតក្មេងស្រីខាងលេីបានសារភាពថា​ មូលហេ​តុ​ធំដែលឈានដល់ការរៀបចំផែនការកុហកបោក​ប្រាស់​ធ្វើ​ព័ត៌មាន​ក្លែងនេះមកពីខ្លួនពិបាកចិត្ដរឿងផ្ទាល់​ខ្លួនជំពាក់​ប្រាក់អ្នកស្គាល់គ្នានិងបានបេីកប្រាក់​ខែយកទៅសងគេ​ហេី​យតែមិនមានប្រាក់ជូនអ្នកផ្ទះ​ ទេីបរៀបចំសម្ដែង​ថាគេចាប់ជំរិតទារប្រាក់​តែម្ដង៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print