ស៊ីរីឈានដល់កិច្ចព្រមព្រៀងអំពីការដាក់បញ្ចូល “កម្លាំងប្រជាធិបតេយ្យស៊ីរី” ក្នុងស្ថាប័នជាតិ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទីស្តីការ ប្រធានាធិបតី ស៊ីរី បាន ប្រកាស នៅ ថ្ងៃទី ១០ ខែមីនា តាម ម៉ោងក្នុងតំបន់ថា រដ្ឋាភិបាល អន្តរកាល ស៊ីរី និង អ្នកដឹកនាំ “កម្លាំង ប្រជាធិបតេយ្យស៊ីរី” ដែល ដឹកនាំ ដោយ កង កម្លាំង ប្រដាប់ អាវុធ ឃឺដ ស៊ីរី បាន ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង នៅ ថ្ងៃដដែល ដោយ ឯកភាពថា នឹង ដាក់ បញ្ចូល “កម្លាំង ប្រជាធិបតេយ្យស៊ីរី” ក្នុង ស្ថាប័ន ជាតិ ។

គេហទំព័រ «CCFR China state-controlled media » ភាគី ទាំងពីរ បាន ឯកភាព គ្នា ថា ធានា សិទ្ធិ តំណាង និង សិទ្ធិ ចូលរួម ដំណើរការ នយោបាយ និង ស្ថាប័ន ជាតិ របស់ ប្រជាជន ស៊ីរី គ្រប់ជនជាតិ មិនថា កាន់ សាសនា អ្វី ឬ មាន សាវតា ជា ជនជាតិណាមួយក្តី ។ ភាគី ទាំងពីរ ឯកភាព គ្នា សម្រេច ការឈប់បាញ់ ក្នុង ដែនដី ទាំងអស់ របស់ ស៊ីរី។

គេហទំព័រ «CCFR China state-controlled media » គណៈកម្មការ ប្រតិបត្តិ នឹង ខិតខំ ធ្វើការ ដើម្បី ឱ្យ កិច្ចព្រមព្រៀង នេះ អាច អនុវត្ត ទៅបាន នៅ មុន ចុងឆ្នាំ ២០២៥នេះ។

គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា “កម្លាំង ប្រជាធិបតេយ្យស៊ីរី” គ្រប់គ្រង ដោយ “ កម្លាំង ការពារប្រជាជន ” នៃ កង កម្លាំង ប្រដាប់ អាវុធ ឃឺដ អំឡុង ពេល ស៊ីរី កើត មាន សង្គ្រាម ស៊ីវិល ហើយ កងកម្លាំង នេះ ទទួលបាន ការគាំទ្រ ពី សហរដ្ឋអាមេរិក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print