កីឡាសូហ្វតឺន្នីសកម្ពុជាមិនសង្ឃឹមឈ្នះមេដាយទេតែយ៉ាងហោចណាស់ក៏ឡើង Ringking ដែរ

ចែករំលែក៖

ភ្នំពេញ៖ ថ្វីបើអត្តពលិកកីឡាសូហ្វតឺ ន្នីសកម្ពុជាទាំង១១នាក់ហាក់មិនសូវមានសង្ឃឹមនឹងដណ្តើមបានមេដាយត្រឡប់ មកជូនជាតិវិញបានក្តី ប៉ុន្តែអគ្គលេខាធិការ សហព័ន្ធកីឡានេះបានអះអាងថាយ៉ាងហោចណាស់ក៏យើងអាចធ្វើឲ្យ Ringking របស់យើងកើនឡើង១កម្រិតទៀតដែរ ។ ការលើកឡើងបែបនេះគឺធ្វើឡើងមុនពេលអត្តពលិកកីឡាសូហ្វតឺន្នីសកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតឺន្នីស Korean Cup International Open 2016 ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៦នេះ។

លោកជា ប៊ុន ហេង អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាមាន ប្រសាសន៍ថា ការបញ្ជូនកីឡាករកីឡាការិនីសូហ្វតឺន្នីសកម្ពុជា ទៅប្រកួតនៅក្រៅប្រទេសនេះជាលើកទី៥ហើយ ដោយលើកនេះ សហព័ន្ធបានបញ្ជូនអត្តពលិករបស់ខ្លួន សរុប១៤នាក់ ក្នុងនោះមានកីឡាករ៩នាក់ កីឡាការិនី២នាក់ ប្រកួតលើវិញ្ញសារវាយ ទោលបុរស-នារី, វាយគូបុរស-នារី និង វិញ្ញាសាវាយជាក្រុម។ លោកជា ប៊ុនហេង បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា Korean Cup Softeniss International Open 2016 នេះមានកីឡាករកីឡាការិនី មិនតិចជាង១៦ប្រទេសចូលរួមឡើយ ។

លោកបានបន្តទៀតថា ចំពោះការប្រកួតខាងលើនេះថ្វីបើយើងមិនសង្ឃឹមថាអាចទទួលបានមេដាយត្រឡប់មកវិញក៏ពិត មែន ប៉ុន្តែយ៉ាងហោចណាស់ក៏យើងអាចធ្វើឲ្យលេខរៀងរបស់យើងរំកិលឡើង១ កម្រិតទៀតដែរ។

ម្យ៉ាងវិញទៀតការចូលរួមរបស់ក្រុមអត្តពលិកកម្ពុជានៅប្រទេសកូរ៉េនេះមានកីឡាករ៦នាក់ត្រូវបានភាគីកូរ៉េ អនុញ្ញាតឲ្យនៅបន្តការហ្វឹកហាត់ចំនួន២សប្តាហ៍បន្ថែមដើម្បីត្រៀមចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាសូហ្វតឺន្នីសជើងឯកអាស៊ីនាអំឡុងខែ វិច្ឆិកាខាងមុខនេះ។

បើទោះបីការប្រកួត Korean Cup Softeniss International Open 2016 កម្ពុជាហាក់ មិនរំពឹងថានឹងអាចដណ្តើមយកមេដាយ មកជូនប្រទេសជាតិក៏ពិតមែន ប៉ុន្តែកីឡាករ ឯក ចំរើន បានលើកឡើងប្រទេសដែល ខ្លួនគិតថា ជួបការលំបាកខ្លាំងក្នុងការប្រកួតនេះមានដូចជា ប្រទេសកូរ៉េម្ចាស់ផ្ទះ ចិនតៃប៉ិ ជប៉ុន ដែលមានសមត្ថភាពល្អៗច្រើនជាងកីឡាករកម្ពុជារបស់យើង ។ មានមតិ ស្រដៀងគ្នានេះដែរកីឡាករ ឌឹម សម្បត្តិ បានអះអាងថា ក្រោយពីហ្វឹកហាត់អស់ រយៈពេលជិត១ខែ ក្នុងការត្រៀមលក្ខណៈចេញទៅប្រកួតនៅប្រទេសកូរ៉េនាថ្ងៃទី២២ខែសីហាខាងមុខនេះខ្ញុំនឹងព្យាយាមឲ្យ អស់ពីសមត្ថភាព បើទោះបីយើងនៅមានកម្រិតទាបជាងកីឡាកររបស់ប្រទេសមួយចំនួនក៏ដោយចុះ ។ ចំពោះរូបខ្ញុំធ្លាប់បានទៅចូលរួមប្រកួត៤លើករួចមកហើយក្នុងព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិធំបែបនេះ ។
គួររំលឹកថា បច្ចុប្បន្នកីឡាសូហ្វតឺន្នីស កម្ពុជា បាននឹងកំពុងឈរនៅលំដាប់លេខរៀងពីចន្លោះទី២០ទៅទី២៣ហើយការចូលរួមលើកនេះកម្ពុជា

រំពឹងថានឹងអាចបង្កើន World Ringking របស់ខ្លួនបន្ថែមទៀតដើម្បីចាប់យកឲ្យបាននូវចំណាត់ថ្នាក់លេខរៀងទី១៦ដែលខ្លួនចង់បាននាថ្ងៃអនាគតដ៏ខ្លីនេះ៕

rim (1) rim (2) rim (3)

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print