រយៈពេលកន្លងមកគ្រោះថ្នាក់យន្តហោះកើតឡើងជាបន្តបន្ទាប់នៅជុំវិញពិភពលោក ធ្វើឲ្យអ្នកដំណើរខ្លាចរអាមិនចង់ធ្វើដំណើរតាមយន្តហោះទៀតឡើង ។ មួយវិញទៀតប្រសិនបើធ្វើដំណើរនោះក៏ជ្រើសរើសយកក្រុមហ៊ុនដែលមិនសូវមានរឿងអាស្រូវ ខូច ឬធា្លក់យន្តហោះ។ ទាំងនោះហើយធ្វើឲ្យក្រុមហ៊ុនថៃសម្រេចទិញយន្តហោះថ្មីជាការពង្រីកប្រតិបត្តិការរបស់ខ្លួនម្តងទៀតទាក់ទាញអ្នកដំណើរ។
សារព័ត៌មាន បាងកកប៉ុស្តិ៍ បានផ្សយថា ក្រុមហ៊ុនដឹកអ្នកដំណើរទំាងនោះនឹងត្រូវបន្ថែមផ្លូវហោះហើរ និងទិញយន្តហោះថ្មី រួមទំាងយន្តហោះដែលស៊ីសំាងតិច ដើម្បីយកមកជំនួសយន្តហោះចាស់ៗ។ នេះបើតាមការលើកឡើងរបស់លោក Charamporn Jotikasthira ប្រធានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថៃ នៅក្នុងកិច្ចសម្ភាសន៍មួយក្នុងទីក្រុងបាងកក កាលពីថ្ងៃទី១៧ ខែសីហា។
លោកបន្តថា អាកាសចរណ៍អន្តរជាតិថៃ បានបញ្ជាទិញយន្តហោះពេលចុងក្រោយកាលពីឆ្នាំ២០១១ ហើយលើកនេះ គឺជាការគូសវាសដែលមានរយៈពេលឡើងទៅដល់១០ឆ្នាំ រហូតដល់ឆ្នាំ២០២៧ ដែលនឹងរួមបញ្ចូលទំាងទិញយន្តហោះថ្មី ដើម្បីជួយជំរុញកំណើនអ្នកដំណើរ។ លោក Charamporn បន្ថែមថា ក្រុមហ៊ុនបានចាប់យកដៃគូប្រតិបត្តិករសេវាពេញលេញនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានអាកាសចរណ៍សិង្ហបុរី និងក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃថោក អ៊ែរអាស៊ី ដែលនឹងត្រូវចាយលុយរាប់ពាន់ដុល្លារ ខណៈអាកាសចរណ៍ថៃ បានធ្លាក់ដល់កម្រិតទាបហៅលែងឮ។
ថៃជាប្រទេសដែលទាក់ទាញផ្ញៀវទេសចរណ៍ជាច្រើនក្នុងមួយឆ្នាំៗ នៅក្នុងឆ្នាំនេះថៃរំពឹងថានឹងទទួលបានផ្ញៀវប្រមាណ ៣២លាននាក់ ប៉ុន្តែក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកនៅតាមតំបន់ទេសចរណ៍និងធ្វើឲ្យផ្ញៀវបរទេសធ្លាក់ចុះក្រោមការរំពឹងទុក៕
ប្រែសម្រួល៖ ម៉ែវ សាធី