លោក គីម រិទ្ធី អញ្ជេីញ បន្តក្នុងពិធី សំណេះសំណាល និងបរិច្ចាគឈាម “ក្រោមប្រធានបទ ផ្ដល់ឈាមផ្ដល់ក្ដីស្រលាញ់ “

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ អញ្ជេីញ បន្តធ្វើជាអធិបតី ក្នុងពិធី សំណេះសំណាល និងបរិច្ចាគឈាម “ក្រោមប្រធានបទ ផ្ដល់ឈាម ផ្ដល់ ក្ដីស្រលាញ់ ” នៅស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ។ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះវិហារ តំបន់ប្រតិបត្តិការសឹករងខេត្ត បញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកលោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអនុប្រធានផែនការងារ លោក លោកស្រី នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក មន្រ្តីទាំងអស់ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្ត និងលោក-លោកស្រី ក្រុមគ្រូពេទ្យ មន្ត្រីរាជការ ផងដែរ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ថា សកម្មភាពបរិច្ចាគឈាមនេះ គឺជាកាយវិការប្រកបដោយមនុស្សធម៌ ដ៏មានតម្លៃបំផុត និងជាគម្រូដ៏ល្អ សម្រាប់យុវជនជំនាន់ក្រោយ ក្នុងការជួយដល់សង្គមជាតិ និងជួយសង្រ្គោះអាយុជីវិតអ្នកជំងឺ ដែលមាន តម្រូវការឈាម ដើម្បីសង្រ្គោះបន្ទាន់។ ការបរិច្ចាគឈាមនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបំពេញតម្រូវការឈាមក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ដែលគិតជាមធ្យមយើង ត្រូវការឈាម ប្រចាំថ្ងៃប្រមាណជា ០៣ ប្លោក ក្នុង ០១ថ្ងៃ  ដើម្បីជួយសង្គ្រោះជីវិត អ្នកជំងឺឱ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរ នៃជំងឺដូចជា៖ ការវះកាត់ធំៗ ការសម្រាលកូនមិនប្រក្រតី គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ ជំងឺមហារីក ជំងឺខ្សោយតម្រងនោម និងជំងឺផ្សេងៗទៀត។ នេះបើយោងតាមប្រភពពី រដ្ឋបាលខេត្តព្រះវិហារ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print