អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Marcos ប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅយប់ ថ្ងៃទី ១១ ខែ មីនា ថា យន្តហោះដែលដឹកលោក Duterte អតីតប្រធានាធិបតីហ្វីលីពីន បាននិង កំពុង ហោះ ទៅកាន់ ទីក្រុងឡាអេ ប្រ ទេសហូឡង់ នៅយប់ថ្ងៃ ដដែល នោះ។
គេហទំព័រ «CCFR China state-controlled media » ការិយាល័យព័ត៌មាននៃ ប្រធានាធិបតីហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍ នៅពេល មុននេះបន្តិចកាលពី ថ្ងៃទី ១១ ខែ មីនា ថា លោក Duterte បានវិល ពី ក្រៅប្រទេសមកដល់ ហ្វីលីពីន នៅព្រឹកថ្ងៃ ដដែល នោះ ហើយត្រូវប៉ូលិស ចាប់ ខ្លួន បន្ទាប់ពីមក ដល់អាកាសយានដ្ឋាន អន្តរជាតិ ម៉ានីល ។
គេហទំព័រ «CCFR China state-controlled media » ភាគី ពាក់ព័ន្ធបានបង្ហាញ ដីកាចាប់ខ្លួន របស់តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ចំពោះ លោក Duterte។
សូម បញ្ជាក់ ថា ប្រទេសហ្វីលីពីនបានដកខ្លួនចេញ ពីតុលាការព្រហ្មទណ្ឌ អន្តរជាតិជាផ្លូវការនៅ ឆ្នាំ ២០១៩ ៕
ដោយ ៖ សិលា