ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការពង្រីក និងពង្រឹងបរិមាណគឺសំខាន់ជាងគេ គឺគ្រូ និងសាស្រ្ដាចារ្យ ក្រៅពីការបណ្ដុះបណ្ដាលសិស្សនិស្សិត បានច្រើនហើយ ប៉ុន្ដែការបណ្ដុះបណ្ដាលគ្រូ និងសាស្រ្តាចារ្យនៅយឺតបន្ដិចព្រមទាំងត្រូវការចាយពេលវេលាច្រើន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ៖ គុណភាពនៃការអប់រំ គឺអាស្រ័យលើគុណភាពសាស្រ្ដាចារ្យ ទោះជាមានឧបករណ៍ទាន់សម័យយ៉ាងណាក៍ដោយ ប៉ុន្ដែបើកម្រិតរបស់គ្រូ សាស្រ្ដាចារ្យនៅតែបង្រៀនតាមសម័យជំនាន់១០ឆ្នាំ ឬ២០ឆ្នាំ មុន គឺមិនអាចដើរទាន់សម័យឌីជីថលនោះទេ ទាមទារអោយលោកគ្រូ សាស្រ្តាចារ្យ ធ្វើការស្រាវជ្រាវ ការធ្វើទំនើបកម្ម ជាប្រចាំ តាមកម្មវិធីថ្មីៗដែរសាលាបង្កលក្ខណអោយទើបអាចទៅរួចបាន ព្រោះសម័យនេះជាសម័យឌីជីថល ធ្វើការតាមបែបឌីជីថល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កេតលើការទាមទារអោយគ្រូ សាស្រ្តាចារ្យ ត្រូវតែធ្វើការស្រាវជ្រាវ ការធ្វើទំនើបកម្មជាប្រចាំ ដើម្បីអោយដើរទាន់សម័យឌីជីថល និងការអប់រំប្រកបដោយប្រសិទ្ធភាព និងគុណភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅកាន់និស្សិតទាំងអស់ត្រូវតែបន្តអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពខ្លួនជានិច្ចជាប់ជាប្រចាំ ដើម្បីទទួលបានឱកាសការងារកាន់តែប្រសើរ។ សម្ដេចបានបញ្ជាក់ថា ការរៀននៅសាលាធ្វើឱ្យយើងទទួលបានសញ្ញាឃើញដើម្បីជួយបើកផ្លូវទៅកន្លែងធ្វើការ ប៉ុន្តែនៅពេលដែលយើងធ្វើការងារ គឺត្រូវការសញ្ញាឃើញ ដោយសញ្ញាឃើញនេះហើយដែលអាចឱ្យយើងមានការវិវត្តិនៅកន្លែងធ្វើការ ៕
ដោយ ៖ សិលា