រដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងបណ្ឌិត​ សោម​ ពិសិដ្ឋ​ ចុះទស្សនកិច្ចនៅកសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) និងចំការម្រេច​ សុធី​ នៅខេត្តកែប

ចែករំលែក៖

ខេត្តកែប÷ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ បានបន្តដំណេីរចុះទស្សនកិច្ចនៅកសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) ស្ថិតនៅភូមិដំណាក់ចង្អេីរ​ សង្កាត់ព្រៃធំ​ ក្រុងកែប​ និងចំការម្រេច​ សុធី​ ស្ថិតនៅភូមិអន្ទង់ស​ ឃុំពងទឹក​ ស្រុកដំណាក់ចង្អេីរ​ ខេត្តកែប។

កសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) មានផ្ទៃដីដាំដុះប្រមាណ ៩០ហិកតាផ្តោតលើដំណាំឈើហូបផ្លែក្រូចជាង១០ប្រភេទ,ដើមប័រ ដូង ជាពិសេសដំណាំម្រេច និងម្ទេសជាង២០ប្រភេទ ជាប្រភេទ(Caribbean Chili & Carolina Reaper) និងចិញ្ចឹមសត្វគោផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ម្ចាស់កសិដ្ឋានសហការជាមួយមន្ទីរកសិកម្មខេត្ត និងមន្រ្តីជំនាញ ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងយល់ដឹងពីនីតិវិធីនាំចេញ ធ្វើយ៉ាងណាជំរុញការនាំ ចេញកសិផលដែលមានស្រាប់ ទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អ និងមានតម្លៃខ្ពស់។

ជាបន្តមកទៀត លោករដ្ឋមន្រ្តី​ និងលោកអភិបាលខេត្ត បានបន្តចុះទស្សនកិច្ចចំការម្រេច​ សុធី​ ដែលជាកន្លែងអំណោយផលដល់កសិ-ទេសចរណ៍ ក្នុងការទទួលបានដំណើរទេសចរណ៍បែបបៃតង និងទទួលបានផលិត ផលម្រេចដែលមានគុណភាព សម្រាប់ភ្ញៀវបរទេសផងដែរ។

លោករដ្ឋមន្រ្តី​ បានកោតសរសេីរដល់ម្ចាស់កសិដ្ឋានដែលបានខិតខំដាំដុះដំណាំម្រេចបានយ៉ាងល្អ​ មាន គុណភាពខ្ពស់​ និងមានផែនការថែទាំត្រឹមត្រូវ សំដៅបំពេញតម្រូវការទីផ្សារអន្តរជាតិ​ និងបានកែច្នៃបន្ថែមក្នុងការផលិតជា​ តែម្រេច​ កាហ្វេម្រេច​ និងស្រាម្រេច​ ដេីម្បីទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ថែមទៀត។

...

ជជាទីបញ្ចប់លោករដ្ឋមន្រ្តី​ បានណែនាំឱ្យបន្តការងារនេះបន្ថែមទៀត​ ដោយម្រេចជាដំណាំសក្តានុពល​ និងជាដំណាំសម្គាល់ភូមិសាស្រ្ត​ ដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា​ និងមានរបៀបនៃការធ្វេីដោយត្រឹមត្រូវ​ ដេីម្បីចូលទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អ​ និងមានតម្លៃខ្ពស់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print