Real Madrid ឡើងទៅជួបកាំភ្លើងធំ Arsenal ក្រោយផ្តួល Atletico Madrid

ចែករំលែក៖

Arsenal នឹងត្រូវជួបជាមួយ Real Madrid ក្នុងការប្រកួត Champions League វគ្គ៨ក្រុម ចុងក្រោយ បន្ទាប់ពី Real Madrid បានយកឈ្នះលើគូប្រជែង Atletico Madrid ដោយការស៊ុតបាល់ប៉េណាល់ទី។ 

Real បានយកឈ្នះការប្រកួតជើងទីមួយរបស់ពួកគេទល់នឹង Atletico  2-1 ប៉ុន្តែបានចាញ់ Atletico  1-0 វិញក្នុងជើងទីពីរបន្ទាប់ពី 120 នាទីពួកគេត្រូវកាត់សេចក្តីដោយបាល់ប៉េណាល់ទី

ហើយReal Madrid បានឈ្នះដោយលទ្ធផល៤-២។
ចំណែក

...

ក្រុមកាំភ្លើងធំបានចូលទៅក្នុងវគ្គ 8 ក្រុមចុងក្រោយបន្ទាប់ពីការឈ្នះ 9-3 លើក្រុម PSV Eindhoven សរុបទាំង២ជើង។ ក្រុមរបស់លោក Mikel Arteta ដណ្តើមបានជ័យជម្នះ 7-1 នៅប្រទេសហូឡង់កាលពីសប្តាហ៍មុន។ 
ជើងខ្លាំងអេស្បាញBarcelona ប៉ះ Borussia Dortmund, PSG ប៉ះ Aston Vlla ហើយ Bayern Munich ប៉ះ Inter Milan ។ ជើងទីមួយនៃការប្រកួតទាំងប្រាំបីចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី 8/9 ខែមេសា ខណៈដែលជើងបន្ទាប់នឹងធ្វើឡើងមួយសប្តាហ៍ក្រោយនៅថ្ងៃទី 15/16 ខែមេសា។ 
អ្នកឈ្នះ រវាងArsenal និង Real នឹងប៉ះ PSG ឬ Villa នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print