នគរបាល​រាជធានី​ភ្នំពេញ​ បំភ្លឺ​ជុំវិញករណីមានក្មេងទំនើងយកដបសាំងមកដុតគប់គ្នានៅមុខផ្ទះលក់ចាប់ហួយមួយកន្លែងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ បន្ទាប់ពីការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីមានក្មេងទំនើងយកដបសាំងមកដុតគ ..;ប់គ្នានៅមុខផ្ទះលក់ចាប់ហួយមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ចំពោះករណីនេះកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ម៉ោង០៣:៤៥នាទីទៀបភ្លឺ មានមនុស្សប្រុស២នាក់ ១. ឈ្មោះលេង សោហេង មុខរបរជាងចាក់សាក់ និង ២.ឈ្មោះ សេង វាសនា មុខរបរជាងចាក់សាក់ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានជិះម៉ូតូ០១គ្រឿង មកឈប់ចាក់សាំងនៅផ្ទះលក់ចាប់ហួយមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ខណៈនោះក៏មានមនុស្ស៥នាក់ ស្រី១នាក់ និងក្មេង ប្រុស២នាក់ រស់នៅភូមិតាងៅដូចគ្នា បានចេញពីលក់ដូរនៅមុខស្ថានីយ៍ទូរទស្សន៍បាយន័ (កោះនរា) ជិះម៉ូតូយកក្រវិលកំប៉ុងស្រាបៀរមកដូរនៅផ្ទះលក់ចាបហួយខាងលើ ។ ពេលនោះឈ្មោះ លេង សោហេង បានយកដបសាំងមកចាក់ម៉ូតូ រួចយកដែកកេះមកអុជបារីជក់ ស្រាប់តែឆាបឆេះដបសាំង ហើយឈ្មោះ លេង សោហេង ក៏គ្រវែងដបសាំងទៅលើផ្លូវ ខ្ទៀតអណ្តាតភ្លើងប៉ះអ្នកលក់ចាប់ហួយ រលាកដៃឆ្វេងបន្តិច និងធ្វើឲ្យអ្នកមកដូរក្រវិលកំប៉ុងក៏មានទំនាស់ពាក្យសំដីគ្នាជាមួយភាគី៥នាក់ ប៉ុន្តែមិនមានអំពើហិង្សាដាក់គ្នានោះទេ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ បានចុះដល់កន្លែងកើតហេតុ រូចនាំភាគីទាំង០២ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ដើម្បីសួរនាំករណីខាងលើ។

ក្រោយពីសួរនាំ និងផ្អ្នែកលើស្រាវជ្រាវរបស់ជំនាញ ជាមួយគ្នានោះភាគីទាំង០២ មិនមែនជាមុខសញ្ញាក្មេងទំនើងនោះទេ ទន្ទឹមនឹងនោះភាគីទាំង០២ បានសំណូមពរសមត្ថកិច្ចសុំសម្របសម្រួលគ្នា និងបញ្ចប់រឿង ដោយមិនមានការប្តឹងផ្តល់គ្នានោះទេដោយយោងពួកគេជាអ្នកស្រុកភូមិជាមួយគ្នា។

...

ក្រោយមកសមត្ថកិច្ចបានធ្វើការណែនាំអប់រំភាគីទាំង០២ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ ហើយសមត្ថកិច្ចបានអនុញ្ញាតឱ្យភាគីទាំង០២ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print