អធិការដ្ឋាននគរបាលស្រុកស្នួល​ បំភ្លឺ​ជុំវិញករណី «បុគ្គលិកខ្មែរបម្រេីការនៅកាស៊ីណូ​ Gold City ក្នុងស្រុកស្នួល​ ខេត្តក្រចេះ​ ត្រូវជនជាតិចិនចាប់បង្ខាំងធ្វេីទារុណកម្ម​ និងជំរិតទារប្រាក់ ១៥០០០ដុល្លារ»​

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ អធិការដ្ឋាននគរបាលស្រុកស្នួល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមជម្រាបជូនអ្នកនិយមតាម ដានព័ត៌មាននៅលើបណ្តាញសង្គម និងសាធារណជនឲ្យបានជ្រាបថា៖ ពាក់ព័ន្ធទៅនឹងករណី «បុគ្គលិកខ្មែរ បម្រើការនៅកាស៊ីណូ Gold City ក្នុងស្រុកស្នួលខេត្តក្រចេះ ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិត ទារប្រាក់១៥០០០ដុល្លារ» សូមធ្វើការបំភ្លឺដូចខាងក្រោម ៖

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានឈ្មោះ ខ.ស. បានប្តឹងរាយការណ៍មកសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទៅនឹងករណី មានការចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City ក្រោយពីទទួលបាន ព័ត៌មាននេះ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជា មកអធិការដ្ឋាននគរបាលស្រុកស្នួល ចុះធ្វើការស្រាវជ្រាវបន្ទាន់ ដោយសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងស្រែ និងជាលទ្ធផលបានរកឃើញមានជនរងគ្រោះចំនួន ០៣នាក់ ដែលត្រូវបានមេការ ធ្វើការឃាត់ទុក។

តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះទាំង ០៣នាក់ខាងលើ មុនពេលកើតហេតុនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ពួកគេត្រូវបានឈ្មោះ ធ.ប. បបួលធ្វើការរៀបចំគម្រោងធ្វើបៀឲ្យភ្ញៀវឈ្នះលុយពីខាងកាស៊ីណូ ហើយពេលដែលភ្ញៀវលេងឈ្នះ ពួកគេនឹងទទួលបានលុយភាគរយពីភ្ញៀវ ពេលនោះពួកគេទាំង ០៣នាក់ ក៏ បានយល់ព្រមសហការ។ រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឈ្មោះ ធ.ប. ក៏បានធ្វើការចែកលុយដែលជា ភាគរយដែលភ្ញៀវបានឈ្នះពីកាស៊ីណូមកឲ្យពួកគេទាំង ០៣នាក់ ដោយក្នុងម្នាក់ទទួលបានលុយចំនួន ៨០០ដុល្លារ ហើយឈ្មោះ ធ.ប. បានធ្វើការគេចខ្លួនមិនឃើញមកធ្វើការ។ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គម្រោងដែលខ្លួនបានរៀបចំត្រូវបានបែកធ្លាយព័ត៌មានដល់ខាងកាស៊ីណូ និងមានជនជាតិចិនចំនួន ០៤នាក់ ដែលជាមេការ បានមកសួរនាំដល់បន្ទប់ជួល ដោយប្រើហិង្សា និងបាននាំពួកគេទាំង ០៣នាក់ មកឃាត់ទុកក្នុង បន្ទប់រដ្ឋបាលកាស៊ីណូ Gold City។

ចំពោះជនជាតិចិនទាំង ០៤នាក់ ដែលជាមេការ បានគេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃ អធិការដ្ឋាននគរបាលស្រុកស្នួល បាននឹងកំពុងស្រាវជ្រាវ ស្វែងរក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

...

អាស្រ័យហេតុនេះ សូមអ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print