បង្រ្កាបករណីប៉ុនប៉ងលួចម៉ូតូ ករណីលួចកាត់ខ្សែភ្លើង ករណីលួយកាបូបប្រាក់ ករណីលួចទូរស័ព្ទដៃ និងករណីលួចម៉ូតូ ក្នុងខេត្តព្រះសីហនុកន្លងមក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ចន្លោះដើមខែមីនា រហូតមកដល់ពេលនេះ កម្លាំងជំនាញនៃអធិការក្រុងព្រះសីហនុ និងអធិការក្រុងកំពង់សោមបានបង្ក្រាបករណីប៉ុនប៉ងលួចម៉ូតូ ករណីលួចកាបូបប្រាក់ ករណីលួចទូរស័ព្ទដៃ និងករណីលួចម៉ូតូ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៧នាក់ ស្រី០១នាក់ និង០១នាក់ទៀតកំពុងរត់គេចខ្លួន ។

ករណីអំពេីលួច (លួចខ្សែភ្លេីង) កើតឡើង នៅចំណុចតាមដងផ្លូវគុជអាស៊ី ស្ថិត​នៅក្រុមទី៨ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

ករណីអំពើលួចម៉ូតូបានកើតឡើង នៅចំណុចក្រុមទី២២ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ករណីប៉ុនប៉ងលួចម៉ូតូកើតឡើងនៅចំណុចការដ្ឋានសំណង់ស្ថិតនៅ ក្រុមទី២០ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

ករណី អំពើលួចយកកាបូបប្រាក់ ស្ថិតនៅឆ្នេរសមុទ្រជិតកាស៉ីណូឃ្វិនកូ ស្ថិតនៅក្រុមទី២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

ករណីអំពើលួច (លួចម៉ូតូ) កើតឡើង នៅចំណុចមុខកាស៊ីណូ ឌូឌូឆាង ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងចាប់យកបានមាន ម៉ូតូចំនួន០១គ្រឿងម៉ាក Honda dream c125 សេរីឆ្នាំ២០០៩ ឡើងសេរីឆ្នាំ២០២១ ពណ៍ខ្មៅ មានលេខតួ និងលេខម៉ាស៊ីនND125M-8365147 ពាក់ស្លាកលែខ កោះកុង 1A-4740 (ផលនៃអំពើលួច) ។

ករណីអំពើលួច (ទូរស័ព្ទដៃ) ស្ថិតនៅចំនុចផ្ទះជួល​ក្នុងភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ដោយដកហូតវត្ថុតាងបានទូរស័ព្ទ០៣គ្រឿង និងវត្ថុតាងមួយចំនួនទៀត ។

ករ​ណី​លួចម៉ូតូត្រង់​ចំណុច​ផ្សារសាមគ្គី អូរចំណា ស្ថិតក្នុង ភូមិ​បត់គគី សង្កាត់ អូរឧកញាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុដោយដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកC125 ពណ័ខ្មៅ សេរី២០១៧ ផ្លាកលេខ​ព្រះសីហនុ1G.1850 (របស់ជនរងគ្រោះ) ។

...

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើរួម​ទាំងវត្ថុតាង កំពុងបន្ត​នីតិវិធី​ច្បាប់​ដើម្បីបញ្ជូនទៅតុលាការ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print